ថ្មីៗនេះ Jisoo សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួននៅក្នុងកម្មវិធី Tommy Hilfiger ដែលជាកម្មវិធីរបស់ New York Fashion Week Spring/Summer 2025។ នៅទីនេះ តារាកូរ៉េរូបនេះបានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាយ៉ាងខ្លាំងជាមួយនឹងរូបរាងដ៏ឡូយ បែបយុវវ័យរបស់នាង ដែលទទួលបានការសរសើរពីអ្នកនិយមលេងអ៊ីនធឺណិត និងអ្នកជំនាញផ្នែកម៉ូដជាច្រើន។

វត្តមានរបស់ Jisoo នៅក្នុងព្រឹត្តិការណ៍នេះ គឺជាគ្រឹះដ៏សំខាន់មួយដែរ ក្នុងការជំរុញសេដ្ឋកិច្ចម៉ាកយីហោ ដោយគិតតាំងពីការបង្ហាញ មុខលើប្រព័ន្ធផ្សព្វផ្សាយ និងគេហទំព័រដែលមានជំនាញខាងវិភាគម៉ូដ Lefty ទៀតផង ដោយ Jisoo បានក្លាយបុគ្គលដែលមានឥទ្ធិពល ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំនៅ “New York Fashion Week Womenswear SS25” និងរកបានពីបណ្ដាញផ្សព្វផ្សាយដល់ទៅ ៨ លានដុល្លារ។

លទ្ធផលនេះក៏បានជួយ Tommy Hilfiger ជាប់ចំណាត់ថ្នាក់លេខ ១ ដូចគ្នា ប្រចាំលើតារាង Fashion Week ជាមួយនឹងទឹកប្រាក់ ៥៦,៥លានដុល្លារ។

លើសពីនេះ Jisoo ពិតជាស័ក្តិសមជាសិល្បករលំដាប់ពិភពលោកពិតៗ ដោយសារមានការលើកឡើងច្រើនជាងគេក្នុងអំឡុងព្រឹត្តិការណ៍ New York Fashion Week Spring/Summer 2025 ជាមួយនឹង hashtag #jisooxtommyhilfigerss25 ដែលមានអ្នកប្រើច្រើនជាង ២៤៣ ៥៧៩ ដងឯណោះ ពោលគឺច្រើនជាង hashtag សំខាន់ៗនៃព្រឹត្តិការណ៍ធំនៅទីក្រុង New York ទៅទៀត៕

