តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងតៃវ៉ាន់ នាង Joey Wong ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រ បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈ ដ៏កម្រនៅទឹកដីកំណើត របស់នាងសម្រាប់ពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ក្រោយពីរស់នៅប្រទេស កាណាដាជាច្រើនឆ្នាំ ។
នេះបើតាមការចុះផ្សាយ របស់ក្រុមហ៊ុន Next Apple បាននិយាយថា កាលពីថ្ងៃទី១៦ ខែកញ្ញា ភោជនីយដ្ឋានបួសនៅ Taichung បានចែករម្លែករូបថត ក្រុមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយ Wong ដោយបង្ហាញពីកិត្តិយស របស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះ។ នាង Wong ត្រូវបានគេមើលឃើញញញឹម ដាក់បុគ្គលិក និងអ្នកគាំទ្រ ។ នេះជាការឃើញដ៏កម្រមួយរបស់នាង Wong ដែលបានរស់ នៅក្នុងប្រទេសកាណាដា ហើយនៅតែអវត្តមាន ពីឧស្សាហកម្មកម្សាន្ត អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ ។
ការបង្ហាញខ្លួនរបស់នាង Wong បានក្លាយជាប្រធាន បទមួយត្រូវបានគេមើលច្រើនបំផុតនៅលើ Weibo ដោយមានអ្នកគាំទ្រ បង្ហាញអារម្មណ៍រំភើប ដោយនិយាយថា វាពិតជាអស្ចារ្យណាស់ ដែលបានឃើញ idol របស់ខ្ញុំ ក្នុងអំឡុងពេលពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងខ្ញុំចាំបានថានៅពេលនាង Joey Wong បង្ហាញវត្តមាននៅអេក្រងទូរទស្សន៍ធំៗ ។
ទោះជាយ៉ាងណា ក៏ដោយ អ្នកខ្លះ បានកត់សម្គាល់ការផ្លាស់ប្តូររូបរាងរបស់នាង ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថា នាងត្រូវបានខូចមុខ ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី ១០ ឆ្នាំមុន។ នាង Wong ធ្លាប់បានបដិសេធពាក្យចចាមអារ៉ាមបែបនេះ ដោយនិយាយថា ខ្ញុំមានសុខភាពល្អ ហើយមិនដែលមានគ្រោះថ្នាក់អ្វីទេ ។ ខ្ញុំគ្រាន់តែចង់ដឹកនាំជីវិតសាមញ្ញ និងសន្តិភាព ព្រោះភាពសាមញ្ញ នាំមកនូវសុភមង្គលបំផុត៕