ថ្មីៗនេះ តារាសម្ដែង Han So Hee បានធ្វើឲ្យទម្លាយចម្លើយចេញពីអារម្មណ៍ពិត ក្រោយមានអ្នកសារព័ត៌មានជជីកសួរនាំពី Ryu Jun Yeol ពេលស្ថិតក្នុងសន្និសីទសារព័ត៌មាន។
ជាក់ស្ដែង កាលពីថ្ងៃទី ២៥ ខែកញ្ញា Han So Hee បានចូលរួមក្នុងសន្និសីទកាសែតរបស់រឿងថ្មីរបស់នាងមានចំណងជើងថា “Gyeongseong Creature 2” របស់ Netflix។ នេះគឺជាកម្មវិធីសំខាន់ដំបូង ដែលតារាស្រីរូបនេះបង្ហាញមុខជាសាធារណៈ ក្រោយរឿងរ៉ាវស្នេហារបស់នាងបញ្ចប់។
យ៉ាងណាក្ដី ក្នុងចំណោមសំណួរដែលអ្នកសារព័ត៌មានសួរមកនាង មានមួយសំណួរដែលទាក់ទងនឹង Ry Jun Yeol ដែលធ្វើឲ្យនាងសម្រេចចិត្តឆ្លើយលះៗ ហើយក៏ក្នុងបំណងរម្លឹកគ្រប់គ្នាថានេះជាជីវិតផ្ទាល់ខ្លួនរបស់នាងទេ។
«ខ្ញុំគិតថារឿងផ្ទាល់ខ្លួនខ្ញុំ ដូចជាមិនគួរណាត្រូវរំខានដល់មហាជនរបស់ខ្ញុំទេ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងសប្បាយ និងរីករាយក្នុងការទស្សនា រឿងថ្មី រដូវកាលទី ២ នេះ។» – Han So Hee
រម្លឹកផងដែរ ស្នេហារបស់ Ryu Jun Yeol និង Han So Hee គឺជាស្នេហាដែលមានរយៈពេលខ្លីបំផុត ហើយតាំងពីថ្ងៃចាប់ផ្ដើម រហូតបញ្ចប់គឺមិនសូវជាទទួលបានការសាទរពីមហាជនភាគច្រើនឡើយ ជាហេតុមានផលប៉ះពាល់ដល់អាជីពការងាររបស់ So Hee ទៀត។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ក៏ដោយសារវាមានជាប់ពាក់ព័ន្ធនឹងអតីតសង្សាររបស់ Jun Yeol គឺ Hyeri ដែលបណ្ដាលឲ្យមានរឿងរ៉ាវឆ្លើយឆ្លងទម្រាំគ្រប់យ៉ាងស្ងាត់ទៅវិញ។
ងាកមករឿងថ្មី “Gyeongseong Creature 2” នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ដោយមាន ៧ភាគ នៅលើ Netflix៕