សិល្បៈ និង កម្សាន្ត

តារាសម្តែងតៃវ៉ាន់នាង Joe Chen រៀបការជាមួយមហាសេដ្ឋីម៉ាឡេស៊ីលោគ Alan Chen នៅ Langkawi

Langkawi ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីជនជាតិតៃវ៉ាន់នាង Joe Chen អាយុ ៤៥ ឆ្នាំបានភ្ជាប់ពាក្យជាមួយពាណិជ្ជករម៉ាឡេស៊ីលោក Alan Chen អាយុ ៣៦ ឆ្នាំ ២ឆ្នាំបន្ទាប់ពីពួកគេបានចុះលិខិតអាពាហ៍ពិពាហ៍ជាផ្លូវការ។

យោងតាម Sina បានចេញផ្សាយថា ពិធីមង្គលការបានធ្វើឡើងនៅលើកោះ Langkawi ប្រទេសម៉ាឡេស៊ី ជាទីតាំងដែលតារាស្រីបានជ្រើសរើស ដោយសារតែវាជាកន្លែងដែលនាងបានទទួលយកការសារភាពស្នេហ៍របស់លោក Alan Chen នៅកម្មវិធីណាត់ជួបរបស់ចិន “Meeting Mr. Right 2” ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរបស់ពួកគេ។

ពិធីនេះមានការចូលរួមពីក្រុមគ្រួសារ និងមិត្តជិតស្និទ្ធទាំងកូនកំលោះកូនក្រមុំ។ ក្នុងពិធីមង្គលការ នាង Joe Chen បានបង្ហាញពីអារម្មណ៍របស់នាងទៅកាន់លោក Alan Chen ដោយនិយាយថា សម្លាញ់ អ្នកមិនត្រឹមតែជាប្តីរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រួសាររបស់ខ្ញុំ មិត្តភ័ក្តិ ដៃគូ អ្នកបើកបរ ចុងភៅ មគ្គុទ្ទេសក៍ និងគ្រូបង្វឹកកីឡាផងដែរ។ ការនៅជាមួយអ្នកដទៃនាំមកនូវសុភមង្គលជាងការនៅម្នាក់ឯង។

Next Appleបាននិយាយថា នាង Joe Chen មានអារម្មណ៍រំជួលចិត្តនៅពេលគិតអំពីទំនាក់ទំនងរបស់ពួកគេថា មនុស្សល្អបំផុតប្រហែលជាមកយឺតបន្តិច ប៉ុន្តែអ្នកបានបង្ហាញខ្លួន។ នាង Joe Chen បានសម្តែងការដឹងគុណចំពោះស្វាមីរបស់នាងដែលផ្តល់សុវត្ថិភាពដល់នាង និងតែងតែផ្តល់អាទិភាពដល់នាង។ នាងបានសរសើរពីចិត្តសប្បុរស និងចិត្តស្មោះត្រង់របស់លោកបានជួយនាងឲ្យក្លាយជាមនុស្សដែលមានភាពរសើបជាងមុន។

លោក Alan Chen បានចែករម្លែកថា ពួកគេមានតុល្យភាពគ្នាយ៉ាងល្អ។ លោកបាននិយាយថា ខ្ញុំនឹងជាព្រះអាទិត្យរបស់អ្នកជានិច្ច ចាំងមកលើអ្នក គឺផ្កាឈូករ័ត្ន។ អារម្មណ៍របស់អ្នកគឺជ្រៅ មិនអាចទាយទុកជាមុនបាន និងផ្លាស់ប្តូរជារៀងរហូត ប៉ុន្តែខ្ញុំនឹងអត់ធ្មត់សម្រាប់អ្នក៕

Most Popular

To Top