ឥណ្ឌូនេស៊ី៖ កាសែត The Telegraph របស់អង់គ្លេស បានប្រាប់ឲ្យដឹងថា សណ្ឋាគារចំនួន ៦ ស្ថិតនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ត្រូវបានជាប់ឈ្មោះក្នុងចំណោមសណ្ឋាគារល្អបំផុតទាំង ៥០ លើពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
១.សណ្ឋាគារ Mandarin Oriental នៅទីក្រុងបាងកក បានទទួលពានរង្វាន់ជាសណ្ឋាគារល្អបំផុតរបស់ពិភពលោកក្នុងកម្មវិធី Telegraph Hotel Awards។ សណ្ឋាគារនេះស្ថិតនៅតាមបណ្តោយដងទន្លេ Chao Phraya ទីក្រុងបាងកក ហើយសណ្ឋាគារនេះមានភោជនីយដ្ឋានដ៏ធំ និងបុគ្គលិកដែលមានបទពិសោធន៍ ភាគច្រើនបានធ្វើការនៅទីនោះអស់ជាច្រើនទសវត្សរ៍មកហើយ។
២.សណ្ឋាគារ Nay Palad Hideaway មានទីតាំងនៅលើឆ្នេរខ្សាច់ពណ៌សទន់នៃកោះ Siargao ក្នុងប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងបញ្ជី។ សណ្ឋាគារនេះមានវីឡាចំនួន ១០ ហ៊ុំព័ទ្ធដោយសួនច្បារត្រូពិច។ មេចុងភៅបង្កើតម៉ឺនុយផ្លាស់ប្តូរប្រចាំថ្ងៃដោយផ្អែកលើគ្រឿងផ្សំពីកសិដ្ឋានសរីរាង្គ និងអ្នកនេសាទក្នុងស្រុក។
៣.សណ្ឋាគារ Banyan Tree Buahan មានទីតាំងនៅលើកោះ Bali ប្រទេសឥណ្ឌូណេស៊ី បានទទួលតំណែងទី ១៩។ សណ្ឋាគារនេះមានទីតាំងនៅភូមិ Buahan ទទួលយកនូវគំនិតដោយគ្មានជញ្ជាំង និងគ្មានទ្វារ ដោយផ្តល់ជូនភ្ញៀវនូវការសម្រាកដែលមិនប៉ះពាល់ដល់បរិស្ថានប្រកបដោយភាពសុខដុមជាមួយធម្មជាតិ។
៤.សណ្ឋាគារ Six Senses Yao Noi នៅប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ២១។ សណ្ឋាគារនេះមានផ្ទះលំហែ មានអាងហែលទឹកចំនួន ៥៦ ស្ថិតនៅលើវាលស្មៅដ៏ខៀវស្រងាត់ ធ្វើឲ្យភ្ញៀវរីករាយនឹងទេសភាពចាប់ពីតំបន់ត្រូពិចដ៏ស្ងប់ស្ងាត់រហូតដល់ទិដ្ឋភាពមហាសមុទ្របែប Panoramic ។
៥.សណ្ឋាគារ Shinta Mani Wild នៅក្រុងព្រះសីហនុនៃប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៧។ សណ្ឋាគារនេះមានតង់ស្ទីលបែបសាហ្វារីចំនួន ១៥ មានបន្ទប់គេងម៉ាស៊ីនត្រជាក់ វត្ថុបុរាណធ្វើដោយដៃ និងដំបូលខាងក្រៅដែលមានអាងទឹកមាត់ទន្លេ។ អ្នកទេសចរអាចហែលទឹកនៅក្នុងទឹកជ្រោះនៅជិតៗ ឬចូលរួមការល្បាតប្រឆាំងនឹងការបរបាញ់។
៦. សណ្ឋាគារ Zanier Hotels Bai San Ho នៅខេត្ត Phu Yen ភាគកណ្តាលប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៤៤។ សណ្ឋាគារនេះមានផ្ទៃដីជាង ៩៨ ហិកតានៃរុក្ខជាតិបៃតងខៀវស្រងាត់ សណ្ឋាគារនេះមានផ្ទះវីឡាជាង៧០វីឡាហ៊ុំព័ទ្ធដោយវាលស្រែ និងប្រឈមមុខនឹងឆ្នេរខ្សាច់សវែង៕