ចិន៖តារាម៉ូដែលជនជាតិចិន នាង Ye Ke ដែលមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងចិន លោក Huang Xiaoming ថ្មីៗនេះបានបង្ហើបថា នាងបានធ្វើការវះកាត់កែសម្ផស្សលើរាងកាយប្រហែល ៤០ ភាគរយនៃដងខ្លួនរបស់នាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
នេះបើតាមក្រុមហ៊ុន Next Apple កាលពីថ្ងៃទី២៦ ខែកញ្ញាថា បន្ទាប់ពីការបញ្ជាក់អំពីទំនាក់ទំនងរបស់នាងជាមួយលោក Huang នាង Ye បានក្លាយជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គម។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ វេទិកាដូចជា Weibo និង Douyin បានឃើញអ្នកប្រើប្រាស់ចែករម្លែករូបថតចាស់ៗរបស់នាង Ye ដោយប្រៀបធៀបពួកគេទៅនឹងរូបរាងបច្ចុប្បន្នរបស់នាង និងសង្កេតឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។

ក្នុងអំឡុងពេលផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រ នាង Ye ត្រូវបានគេសួរថា តើអ្នកបានធ្វើការវះកាត់កែសម្ផស្សហើយឬនៅ? នាងបានឆ្លើយថា ចា ប៉ុន្តែមិនទំាងអស់ពេកទេ គ្រាន់តែខ្ញុំបានវះកាត់ត្រឹម ៤០ ភាគរយប៉ុណ្ណោះ។
បន្ទាប់ពីលោក Huang បញ្ជាក់ទំនាក់ទំនងរបស់ពួកគេជាសាធារណៈ អ្នកនិយមលេងអ៊ីនធើណេតមួយចំនួនបានចាប់ផ្តើមប្រៀបធៀប នាង Ye ទៅនឹងអតីតភរិយា នាង Angelababy ដោយមានសំណួរជាច្រើនថា តើ នាង Ye ជាដៃគូដែលស័ក្តិសមសម្រាប់តារាសម្តែងឬអត់។
នៅថ្ងៃទី២១ ខែកញ្ញា នាង Ye បាននិយាយពាក្យចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ដោយបង្ហាញថា គណនីក្លែងក្លាយកំពុងក្លែងបន្លំនាង និងបង្ហោះមាតិកាគួរឲ្យភ្ញាក់ផ្អើលដើម្បីទទួលបានការចាប់អារម្មណ៍។ នាងបានចែករម្លែកថា លោក Huang មានការខកចិត្តចំពោះស្ថានភាពនេះ អាកប្បកិរិយាស្ងប់ស្ងាត់របស់លោកបាននាំឲ្យលោកជៀសវាងការប្រឈមមុខដាក់គ្នា។
ទោះជាយ៉ាងណាក៏ដោយ នាង Ye បានសង្កត់ធ្ងន់ថា ការរក្សាភាពស្ងៀមស្ងាត់អាចធ្វើឲ្យពាក្យចចាមអារ៉ាមនេះហាក់ដូចជាគួរឲ្យជឿជាក់ ហើយបានធ្វើឲ្យមេធាវីរបស់លោកចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះគ្រួសាររបស់លោក៕
