បរទេស៖ P Diddy ត្រូវបានគេនិយាយថា មានកន្លែងផ្ទុកនូវខ្សែអាត់វីដេអូ សិច ដែលថតនៅក្នុងវិមាន របស់គាត់ដូចជាផ្ទះរបស់ Jeffrey Epstein ដូច្នេះដែរ ។ ប្រភពបាននិយាយថា រឿងនេះ វាបានធ្វើឱ្យបាត់បង់ទាំងស្រុង ផងដែរ ដល់ការរៀបការរបស់ Lopez ទាំងពីរជាមួយ Ben Affleck ដែលជាតួសម្តែងរឿង Bat Man ហើយបានចាកចេញពីអាពាហ៍ពិពាហ៍ទីពីររបស់នាងជាមួយ Cris Judd ជាតារាសម្តែង និងជាអ្នករាំ។
ហើយឥឡូវនេះ វែបសាយកំសាន្ត RadarOnline.com របស់អាមេរិក អាចលាតត្រដាងរឿងអាស្រូវលើ តារារ៉េប និងជាមហាសេដ្ឋី គឺ Sean ‘Diddy’ Combs ដែលត្រូវបានចោទប្រកាន់ថា បានថតវីដេអូរួមភេទ (X) ជាមួយតារាចម្រៀងអ្នកនាង Jennifer Lopez បានលេចចេញជាថ្មី ខណៈដែលគាត់កំពុងញាំញី ជាមួយនឹងការចោទ ប្រកាន់ពីបទជួញដូរផ្លូវភេទសហព័ន្ធ។
អ្នកដឹងរឿងម្នាក់ នៅពេលដែលតារាចម្រៀង និង Cris Judd បែកគ្នាក្នុងឆ្នាំ ២០០២ បាននិយាយថា “Diddy ឈ្លក់វង្វេងនឹង Jennifer ហើយគាត់សមនឹងទទួលបានការ ស្តីបន្ទោសច្រើនចំពោះការបំផ្លាញ អាពាហ៍ពិពាហ៍របស់នាង ជាមួយ Judd ។ “អ្នកដែលស្និទ្ធស្នាលនឹង Diddy បាននិយាយថា ពេលពួកគេកំពុងទាក់ទងគ្នា Diddy បានថតវីដេអូបង្ហាញ ពីភាពក្តៅគគុក នៃស្នេហា”ពួកគេផងដែរ។
អ្នកស្និទនោះបានបន្តទៀតថា “មិត្តភក្តិរបស់ Diddy អនុញ្ញាតឱ្យវាដឹងថា Diddy នៅតែថតវីដេអូទុក។ បន្តិចម្ដងៗ ពាក្យនេះបានរីករាលដាលតាមរយៈក្រុមអ្នកចម្រៀងបម្រុង អ្នករាំ និងតន្ត្រីករដែលធ្វើការឱ្យកំពូលតារា”។
យោងតាមប្រភពបានឱ្យដឹងថា Judd ដែលឥឡូវនេះ មានអាយុ ៥៥ ឆ្នាំបាន “ឆ្កួត” នៅពេលដែលគាត់បានដឹង ជាលើកដំបូងអំពីវីដេអូសិចដែលត្រូវបានអះអាងថា ជាវីដេអូរួមភេទរវាង Lopez និង Diddy ។
ពួកគេបាននិយាយថា “Cris បានខឹងយ៉ាងខ្លាំងជាមួយនឹង Jennifer ដោយសួរនាងថា ‘តើ Diddy ជាគូស្នេហ៍ល្អជាង ខ្ញុំប៉ុណ្ណា?’ បន្ទាប់មកគាត់និយាយថា ‘សារភាពចុះ – អ្នកនៅតែស្រឡាញ់គាត់!’។
“Jennifer ដែលកំពុងសម្ដែងក្នុងរឿង Enough នៅពេលនោះ ពេលលឺសំឡេងស្រែកយំរបស់ Cris ។ ទីបំផុតនាងបានប្រាប់ Cris ថា ‘អាពាហ៍ពិពាហ៍នេះបានចប់ហើយ!’៕
ប្រែសម្រួលៈ ណៃ តុលា