វៀតណាម៖វៀតណាម បវរកញ្ញាវៀតណាមឆ្នាំ ២០០៦ កញ្ញា Mai Phuong Thuy បានចេញមុខសុំទោស ចំពោះការផ្សាយផ្ទាល់ ខណៈនាញកំពុងស្រវឹងស្រា ដោយទទួលស្គាល់ថា ទង្វើរបស់នាងមិនសមរម្យឡើយ។
កាលពីថ្ងៃព្រហស្បត្តិ៍ នាង Thuy បានរៀបចំវគ្គ Live នៅលើ Facebook ដែលនាងកំពុងផឹកស្រាបៀរ ច្រៀងតាមបទចម្រៀងរបស់ Taylor Swift ដោយលើកឡើងថា “ខ្ញុំដឹងថាពេលស្រវឹង អ្នកមិនចាំបាច់និយាយ ឬធ្វើសមហេតុផលទេ សូមអរគុណ។ ចំពោះមនុស្ស ១,០០០ នាក់ដែលបានមើលខ្ញុំស្រវឹងថ្ងៃនេះ នេះជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។
ការផ្សាយផ្ទាល់របស់នាង បានបង្កឲ្យមានប្រតិកម្ម ពីអ្នកទស្សនាមួយចំនួន ដែលបានធ្វើឲ្យនាងមាន ការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះរូបភាព សាធារណៈរបស់នាង ។
ជាការឆ្លើយតប នាង Thuy បានពន្យល់កាលពីថ្ងៃសុក្រថា បន្ទាប់ពីការប្រកួតកីឡាវាយកូនបាល់រយៈពេល ៣ ម៉ោង នាងបានផឹកស្រាបៀរមួយចំនួនដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែបានធានាដល់ ទស្សនិកជនរបស់នាងថា នាងនឹងមានការ ប្រុងប្រយ័ត្ន បន្ថែមទៀតនាពេលអនាគត ដោយគិតពីផលប៉ះពាល់ ដែលនាងអាចមានចំពោះយុវវ័យ៕