Taylor Swift បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះខ្យល់ព្យុះនៅរដ្ឋ Florida ខណៈដែលតំបន់ ដែលរងការវាយប្រហាពីព្យុះនោះ ហាក់បានបានធូរស្បើយ ពីគ្រោះធម្មជាតិមួយគឺព្យុះ Hurricane Helene និងត្រៀមខ្លួនការពារដោយព្យុះ Hurricane Milton មួយផ្សេងទៀត។
Feeding America ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលគាំទ្រដល់ការប្រយុទ្ធនឹងភាពអត់ឃ្លាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈ X Wednesday ថា “យើងមានអំណរគុណយ៉ាងក្រៃលែង ចំពោះ Taylor Swift សម្រាប់ការបរិច្ចាគ 5 លានដុល្លាររបស់នាង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ព្យុះ Hurricane Helene និង Milton” ។
“ការរួមចំណែកនេះនឹងជួយសហគមន៍កសាង និងស្តារឡើងវិញ ផ្តល់ អាហារ ទឹកស្អាត និងការផ្គត់ផ្គង់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយព្យុះ ដែលបានបំផ្លិចបំផ្លាញទាំងនេះ” ។
Feeding America បានថ្លែងថា “សូមអរគុណ Taylor ដែលបានឈរជាមួយពួកយើងនៅក្នុងចលនាដើម្បីបញ្ចប់ភាពអត់ឃ្លាន និងសម្រាប់ការជួយ សហគមន៍ដែលខ្វះខាត។”
អំពើល្អនេះធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រស្ញប់ស្ញែងជាខ្លាំងចំពោះតារាស្រី វ័យ៣៤ ឆ្នាំរូបនេះបានធ្វើការបរិច្ចាគដោយស្ងាត់ៗដោយមិនបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
យ៉ាងណាមិញខ្យល់ព្យុះ Hurricane Milton ដែលគិតត្រឹមរសៀលថ្ងៃពុធ ត្រូវបានដាក់ក្នុងបញ្ជីប្រភេទទី ៤ ជាមួយនឹងកម្លាំងខ្យល់បក់បោកក្នុងល្បឿន ១៣០ ម៉ាយក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថា នឹងមានឥទ្ធិពលមហន្តរាយទៅលើទីក្រុងដូចជា Tampa និង Sarasota នៅឆ្នេរសមុទ្រភាគខាងលិច នៃរដ្ឋ។ Hurricane Helene បានបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន ហើយបានឆក់យកជីវិតមនុស្សជាង ២៣០ នាក់៕