សិល្បៈ និង កម្សាន្ត

Jimin សមាជិកក្រុម BTS បោកប្រាស់តារាកំប្លែង Lee Jin-ho អស់ប្រាក់ ៧៤,០០០ ដុល្លារ

Twitter/X

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ តារាកំប្លែងកូរ៉េខាងត្បូង Lee Jin-ho បានសារភាព នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា លោកបានជាប់ ពាក់ព័ន្ធ ក្នុងការលេងល្បែង ស៊ីសងខុសច្បាប់ និងការប៉ុនប៉ង បោកប្រាស់បុគ្គលល្បីៗ មួយចំនួន រួមទាំងតារាចម្រៀង លោក Jimin សមាជិកក្រុម BTS ផងដែរ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

The Korea Times បានដកស្រង់សម្តីលោកថា ខ្ញុំនឹងសហការយ៉ាងពេញលេញ ជាមួយនឹងការស៊ើប អង្កេតរបស់ប៉ូលីស ហើយទទួលយកផលវិបាក នៃសកម្មភាពរបស់ខ្ញុំ ។

លោក Lee បានបង្ហាញថា លោកបានចាប់ផ្តើមលេងល្បែង ស៊ីសងនៅលើគេហទំព័រ ខុសច្បាប់នៅឆ្នាំ ២០២០ ហើយបានចែករម្លែក ព័ត៌មានលម្អិត នៃការតស៊ូផ្នែកហិរញ្ញវត្ថុរបស់លោក ដោយប្តេជ្ញាថានឹងមានតម្លាភាព ក្នុងអំឡុងពេលការស៊ើប អង្កេតដែលកំពុងបន្ត។

ប្រភពខ្លះបានបញ្ជាក់ថា តារាល្បីៗមួយចំនួនបានរងការខាត បង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែសកម្មភាព បោកប្រាស់ របស់លោក Lee។ លោក Lee បានសារភាពថា វាគឺជាដំបូន្មានដ៏អាក្រក់ ពីអ្នកដែលជិតស្និទ្ធនឹងខ្ញុំ និងការភ័យខ្លាចបាត់បង់ ការងារដែលខ្ញុំស្រលាញ់ ទីបំផុតធ្វើឲ្យ ខ្ញុំឈប់លេងល្បែង ទោះជាយ៉ាង ណាក៏ដោយ មកដល់ពេលនេះ ខ្ញុំបានទទួលជំនួយ ផ្នែក ហិរញ្ញវត្ថុពីមនុស្ស ជាច្រើនរួចហើយ ។

សារព័ត៌មាន Sports Chosun ដកស្រង់ពី TenAsia ក្រោយមកបាន រាយការណ៍ថា លោក Jimin ជាជនរងគ្រោះម្នាក់ ដែលបានខ្ចីប្រាក់លោក Lee ចំនួន ១០០ លានវ៉ុន (៧៤,០០០ដុល្លារ) ដែលមិនធ្លាប់សង។ ភ្នាក់ងារគ្រប់គ្រងរបស់លោក Jimin គឺ BigHit Music បានបញ្ជាក់ពីការ បាត់បង់ផ្នែក ហិរញ្ញវត្ថុ ។ វាជាការពិត ដែលលោកឮ Jimin បានទទួលការ ខូចខាត ផ្នែកហិរញ្ញវត្ថុ ហើយប្រាក់កម្ចីត្រូវបានផ្តល់ ឲ្យជាមួយនឹងកិច្ចព្រមព្រៀង ប្រាក់កម្ចីដែលបានចុះហត្ថលេខា៕

Most Popular

To Top