ការកើតដំបៅនៅប្រអប់ជើង គឺជាដំបៅ ដែលច្រើនតែកើតមាន ជាញឹកញាប់ នៅខាងក្រោមម្រាមមេជើង ឬបាតកែងជើង លើអ្នកជំងឺទឹកនោមផ្អែម ជាពិសេសតែម្តង ។ ដើម្បីថែរក្សាប្រអប់ជើង ដែលមានដំបៅ យកល្អ គួរតែព្យាយាម ធ្វើដូចខាងក្រោមនេះ៖
-ចូរទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះអំពីដំបៅ ទោះបីជាវាមិនបង្កការ ឈឺចាប់ក៏ដោយ ដើម្បីការពារការបង្ករោគ និងផលវិបាកធ្ងន់ធ្ងរ
-ចូរសម្រាក និងកុំប្រើប្រអប់ជើង ច្រើនពេក បើសិនជាអ្នកមានដំបៅហើយ
-ចូរប្រើស្បែកជើងពិសេស ឬការរុំកំបោ បើសិនជាមាន ការណែនាំពីគ្រូពេទ្យ
-ចូរតាមដានជាតិស្ករ និងថែរក្សាវាឲ្យ ស្ថិតក្នុងកម្រិតធម្មតា
-បន្តការថែទាំប្រអប់ជើង ដោយយកចិត្តទុកដាក់ ក្រោយពីដំបៅជាហើយ និង ពាក់ស្បែកជើងពិសេស ដែលផ្តល់នូវការ ការពារល្អជាងមុន៕