ក្រោយពេលចោលការងារធម្មតា មកសម្ដែងធ្វើជាសត្វសុនខវិញ នារីរូបនេះអាច រកចំណូលបានដល់ទៅ ៥ម៉ឺនដុល្លារក្នុង១ខែ។ Jenna Phillips អាយុ ២១ឆ្នាំ មកពីរដ្ឋ Texas សហរដ្ឋអាមេរិក ធ្លាប់ជាបុគ្គលិកធ្វើការនៅក្នុងហាងវ៉ែនតាមួយ។ ក្រោយពេលបោះបង់ចោលការងារនេះ មកធ្វើជា Tiktoker នារីរូបនេះបានផ្លាស់ប្ដូរវាសនា របស់ខ្លួនទាំងស្រុង។ ខុសពីអ្នកផ្សេងៗ ដែលថត
វីដេអូនិយាយពីជីវិតខ្លួននៅលើបណ្ដាញសង្គម Tiktok នោះ Jenna បែរជាថតខ្លួនសម្ដែងធ្វើជាសត្វឆ្កែទៅវិញ ។ បច្ចុប្បន្ន នារីវ័យក្មេងរូបនេះ មានអ្នកគាំទ្រចំនួន ១២០០០០នាក់ នៅលើ Tiktok និងមានទស្សនិកជនជាច្រើនសុខចិត្តចំណាយ១ខែ ២០ដុល្លារ ដើម្បីទស្សនាមើលនាងសម្ដែងធ្វើជាសត្វឆ្កែ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សជាច្រើនហ៊ានសុខចិត្តចំណាយដល់ទៅ ១០០០ដុល្លារដើម្បីឲ្យនាងធ្វើអ្វីតាមពួកគេសំណូមពរ ។
ម្ចាស់សមីខ្លួនផ្ទាល់ បានប្រាប់បណ្ដាញព័ត៌មានថា ដោយសារតែនាងគិតថា មានសកម្មភាពលេងច្រើនដូចសត្វសុនក ដូចនេះនាងក៏ចាប់ផ្ដើមថតវីដេអូខ្លីពីសកម្មភាពនាងសម្ដែងធ្វើសត្វមួយនេះ។ តែនាងមិននឹកស្មានឡើយថា វីដេអូរបស់នាងល្បីខ្លាំងនៅលើអ៊ីនធឺណិតនោះឡើយ។ តាមនោះដែរ ប្រាក់ចំណូលដែលនាងរកបានពីការថតវីដេអូនេះ ខែខ្លះបាន ៥ម៉ឺនដុល្លារ រីឯសម្រាប់ខែដែលមានវីដេអូល្បីច្រើន គឺច្រើនជាងនេះទៅទៀត៕