សិល្បៈ និង កម្សាន្ត

តារាសម្តែង Han So Hee ទិញផ្ទះប្រណីតតម្លៃ ៣.៨ លានដុល្លារនៅខេត្ត Gyeonggi

VN Express

កូរ៉េខាងត្បូង ៖ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មាន ក្នុងស្រុកបានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីជនជាតិ កូរ៉េខាងត្បូង នាង Han So Hee បានទិញផ្ទះប្រណីត មួយស្ថិតនៅភូមិ Achiul ខេត្ត Gyeonggi ក្នុងតម្លៃ ៥.២៤ ពាន់លានវ៉ុន ស្មើនឹង ៣ .៨ លានដុល្លារអាមេរិក យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express។

Sports Chosun បានបង្ហាញឲ្យដឹងថា អចលនទ្រព្យថ្មីរបស់តារាសម្តែងស្រី នាង Han រួមមានបន្ទប់គេងចំនួន ៤ បន្ទប់ទឹកចំនួន ៣ មានដំបូលតែមួយ និងផ្តល់នូវទិដ្ឋភាពបែប Panoramic នៃទន្លេ Han ។ Penthouse គឺជាផ្ទះមួយក្នុងចំណោម ២ ប៉ុណ្ណោះមានបន្ទប់ ៨ ផ្តាច់មុខ។

South China Morning Post បានចេញផ្សាយថា កាលខែធ្នូ ឆ្នាំ ២០២១ នាងបានទិញផ្ទះមួយនៅទីនោះក្នុងតម្លៃ ១.៦ លានដុល្លារអាមេរិក ដោយចំណាយប្រាក់សរុបជាសាច់ប្រាក់។ ចំណែក Achiul Village ក៏ជាផ្ទះរបស់តារាល្បីៗផ្សេងទៀតផងដែរ រួមទាំងគូស្នេហ៍តារាសម្តែង Hyun Bin និង Son Ye Jin តារាសម្តែង Oh Yeon Seo ស្ថាបនិក JYP Entertainment Park Jin Young និងតារាចម្រៀង Jo Sung Mo ។

នាង Han អាយុ ៣០ ឆ្នាំដំបូងទទួលបានការចាប់អារម្មណ៍ជាសាធារណៈសម្រាប់តួនាទីរបស់នាងក្នុងរឿងភាគទូរទស្សន៍កូរ៉េខាងត្បូងឆ្នាំ ២០២០ “The World of the Married” ។ នាងក៏បានទាក់ទាញចំណាប់អារម្មណ៍ចំពោះមុខមាត់ស្រដៀងនឹងតារាសម្ដែងល្បី Song Hye Kyo។

កាលពីដើមឆ្នាំនេះ នាង Han មានភាពចម្រូងចម្រាសបន្ទាប់ពីត្រូវបានគេសង្ស័យថា បានជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងតារាសម្តែង Ryu Jun Yeol និងតារាចម្រៀង-តារាសម្តែង Lee Hyeri ៕

Most Popular

To Top