ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារា YouTube ជនជាតិនាង Li Ziqi បានត្រឡប់មកកាន់បណ្តាញ សង្គមវិញដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីនាងបាត់មុខរយៈពេល ៣ ឆ្នាំ ដោយទទួលបានការចាប់អារម្មណ៍ យ៉ាងទូលំទូលាយជាមួយនឹងរូបរាង ដែលមិននឹកស្មានដល់ របស់នាងក្នុងវីដេអូថ្មីមួយ ។
Hongxing News បាននិយាយថា កាលពីថ្ងៃទី ២៤ ខែតុលា ឃ្លា នាង Li Ziqi បានលេចឡើងម្តងទៀត យ៉ាងឆាប់រហ័សបានក្លាយ ជាប្រធានបទពេញនិយម នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមចិន បន្ទាប់ពីវីដេអូដែលបង្ហាញពីនាងវ័យ ៣៤ ឆ្នាំរូបនេះបានលេចចេញ ដោយបង្ហាញពីការផ្សព្វផ្សាយ កម្មវិធីអភិរក្សខ្លាឃ្មុំផេនដា ។
អ្នកគាំទ្របានឆ្លើយតបយ៉ាងអន្ទះសារនៅលើគណនី Weibo របស់នាង ដោយបង្ហាញពីក្តីរំភើបចំពោះការត្រឡប់មកវិញរបស់នាង។ អ្នកគាំទ្រម្នាក់បានសរសេរថា តើអ្នកអាចបង្ហោះស្នាដៃថ្មីបានទេ? វាមានច្រើនឆ្នាំហើយ។ ប្រាកដណាស់ថា អ្នកបានប្រមូលសម្ភារៈល្អៗជាច្រើនមកហើយ យើងសង្ឃឹមថានឹងឃើញអ្នកត្រលប់មកវិញក្នុងពេលឆាប់ៗ។
ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជន មួយចំនួនបានចង្អុលបង្ហាញ ពីភាពខុសគ្នានៃរូបរាងរបស់នាង ចាប់តាំងពីការបង្ហោះជាសាធារណៈ ចុងក្រោយរបស់ នាងកាលពី ៣ ឆ្នាំមុន ដោយចោទជាសំណួរថា តើវីដេអូនេះត្រូវបានបង្កើតឡើងដោយ AI ឬប្រសិនបើនាង បានទទួលការ វះកាត់កែសម្ផស្ស។
នេះបើតាម Tianyancha បាននិយាយថា ជំនួយការរបស់នាងបាននិយាយថា ក្រុមមិនប្រាកដទេថានៅពេលណាដែលនាងនឹងបន្តបង្កើតវីដេអូឡើងវិញ។ នាងក៏ជាតំណាងស្របច្បាប់របស់ក្រុមហ៊ុន Sichuan Ziqi Cultural Media Co., Ltd. ដែលមានភាគហ៊ុន ៩៩ភាគរយក្នុងក្រុមហ៊ុន៕