សិល្បៈ និង កម្សាន្ត

YouTuber ជនជាតិថៃ នាង Natthamon Khongchak ត្រូវបានចាប់ខ្លួននៅឥណ្ឌូនេស៊ី ពីបទឆបោកប្រាក់ចំនួន ៥៩ លានដុល្លារ

VN Express

ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Natthamon Khongchak ជនជាតិថៃជា YouTuber ដែលត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ អ្នកតាមដាន របស់លោកចំនួន ២ ពាន់លានបាត ( ៥៩ លានដុល្លារ) ត្រូវបានចាប់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនិរទេសទៅប្រទេសថៃ បន្ទាប់ពីរត់អស់រយៈពេល២ឆ្នាំ។

យោងតាមកាសែត Bangkok Post បាននិយាយថា តារា YouTube ដ៏ល្បីល្បាញអាយុ ៣២ ឆ្នាំត្រូវបានគេស្គាល់ថា “Nutty” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយម្តាយរបស់នាង ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៨ ខែតុលា នៅលើកោះស៊ូម៉ាត្រា ពីបទចូលខុសច្បាប់។ ចំណែកកាសែត Daily Mail រាយការណ៍ថា ប៉ូលីសក្នុងតំបន់បានសង្ស័យ លើការបញ្ចេញសំឡេង របស់នាង Natthamon ហើយបានរកឃើញថា នាងមិនអាចច្រៀងភ្លេងជាតិបាន ដែលនាំឲ្យមានការចាប់ខ្លួននាង។

ពេលមកដល់ទីក្រុងបាងកក នាង Natthamon និងម្តាយត្រូវ បានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ Thawatchai Piyaneelabut ជំនួយការអគ្គស្នងការ នគរបាលជាតិ និង Pol Capt Wissanu Chimtrakul អគ្គនាយករង នៃនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI)។

លោក Piyaneelabut បានបញ្ជាក់ពីការចាប់ខ្លួននាង Natthamon ពីបទក្លែងបន្លំហិរញ្ញវត្ថុពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុង ស្ថិតក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបញ្ជូនទៅ DSI ដើម្បីចាត់ការ តាមផ្លូវច្បាប់។

នាង Natthamon បានភៀសខ្លួនចេញ ពីប្រទេសថៃក្នុងឆ្នាំ ២០២២ ជាមួយម្តាយ និងជំនួយការរបស់នាង បន្ទាប់ពីគម្រោងវិនិយោគ ដ៏ធំរបស់នាងបានដួលរលំ ដោយបន្សល់ទុក ជនរងគ្រោះជាង ៦,០០០ នាក់ត្រូវបានចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុ ។ ពីមុនធ្វើជាពាណិជ្ជករប្តូរ ប្រាក់បរទេសដ៏ជោគជ័យ នាងបានចែករម្លែកគន្លឹះ នៃការជួញដូរជាមួយអ្នកជាវ YouTube ចំនួន ៨០០,០០០ របស់នាងជាញឹកញាប់ និងអួតអំពីរបៀបរស់ នៅដ៏ប្រណិតនៅលើ Instagram ៕

Most Popular

To Top