នៅពេលដែលការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ 2024 លេចចេញជារូបរាង សំណួរថ្មីមួយ បានលេចចេញថា តើតារាល្បីណាម្នាក់ ជាពិសេស Taylor Swift អាចមានឥទ្ធិពលក្នុងការ បំប្លែងលទ្ធផលបោះឆ្នោតបានដែរឬទេ? ការប្រើប្រាស់កិត្តិនាមតារា ដែលមានកេរ្តិ៍ឈ្មោះល្បី ដើម្បីធ្វើការ ផ្សព្វផ្សាយ នយោបាយនៅក្នុង ប្រទេសអាមេរិកបាន ក្លាយជាវិធិសាស្ត្រក្នុងការទាញ យកប្រជាប្រិយភាព និងសម្លេងគាំទ្រពីមហាជន ហើយថ្មីៗនេះ Taylor Swift ក៏បានក្លាយជាបុគ្គល មួយរូបក្នុងចំណោមតារា រូបផ្សេងផងដែរ ដែលមានឈ្មោះក្នុង នយោបាយទំនើបនេះ។
Taylor Swift មិនត្រឹមតែមានឈ្មោះ ជាតារាចម្រៀង ដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ នាងថែមទាំងជាបុគ្គលម្នាក់ ដែលមាន Follower នៅលើ Instagram ជាង 270 លាននាក់ ដែលនាងមានសមត្ថភាព ក្នុងកាបោះសម្លេង ទៅកាន់អ្នក គាំទ្រ ជាច្រើនជំនាន់ ជាពិសេសក្មេងៗ ។ ជាឧទាហរណ៍ Taylor Swift បានឈរឈ្មោះជា សាធារណៈ ក្នុងការធ្វើជាបេក្ខជន ប្រជាធិបតេយ្យម្នាក់ ដើម្បីធ្វើការលើកទឹកចិត្តអ្នកគាំទ្រ របស់នាងក្នុងការ ចុះឈ្មោះបោះឆ្នោត។ ជាក់ស្ដែងនៅពេលដែល Swift បានធ្វើការបង្ហោះសារនៅលើ Instagram ក្នុងខែកញ្ញា ឆ្នាំ 2023 ដោយជំរុញឱ្យ Follower របស់នាងទៅចុះឈ្មោះបោះឆ្នោត បានបណ្តាលឱ្យអត្រា នៃការចុះឈ្មោះបោះឆ្នោត កើនឡើងជាលំដាប់ដោយ អង្គការ Vote.org បានឃើញ អ្នកចូលរួមប្រហែល 35,000 នាក់ចុះឈ្មោះក្នុងរយៈពេលត្រឹមតែ 24 ម៉ោងបន្ទាប់ពីកាបង្ហោះ របស់នាង ។ នេះជាចំនួនលេខដ៏សំខាន់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយបង្ហាញឲ្យឃើញថា Taylor Swift ពិតជាមានឥទ្ធិពលក្នុងការជំរុញ សន្ទុះប្រជាជន ចូលរួមចុះឈ្មោះបោះឆ្នោត ។ យ៉ាងណាមិញ ការបំផុសគំនិតប្រជាជន ឲ្យចូលរួមបោះឆ្នោតដោយមាន Taylor Swift ជាអ្នកឈរឈ្មោះជាសាធារណៈក្នុងការធ្វើជាបេក្ខជនប្រជាធិបតេយ្យនេះ មិនប្រកដថានិងទទួលបានប្រសិទ្ធភាព 100% ទៅលើលទ្ធផល នៃការបោះឆ្នោតនោះទេ ។ ការសម្រេចចិត្តក្នុងការបោះឆ្នោតមានលក្ខណៈស្មុគ្រស្មាញ និងជាលក្ខណៈបុគ្គល ដែលរងឥទ្ធិពល ដោយកត្តាសង្គម សេដ្ឋកិច្ច និងនយោបាយជាច្រើន។ Taylor Swift បានត្រឹមតែអាចធ្វើការផ្សព្វផ្សាយ ពីការបោះឆ្នោត ដោយបង្កើន ការយល់ដឹង និងធ្វើសកម្មភាព លើកទឹកចិត្ត ទៅកាន់អ្នកគាំទ្រ ប៉ុន្តែនាងមិនអាចផ្លាស់ប្តូរទស្សនៈ នយោបាយរបស់នរណាម្នាក់ បានឡើយ។