សិល្បៈ និង កម្សាន្ត

តារាច្រៀងក្រុម One Direction លោក Liam Payne បានលេបថ្នាំកូកាអ៊ីន គ្រឿងស្រវឹង និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមុនពេលស្លាប់

Afp

BUENOS AIRES ៖ រដ្ឋអាជ្ញាអាហ្សង់ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមតារាចម្រៀង One Direction លោក Liam Payne បានប្រើប្រាស់កូកាអ៊ីន គ្រឿងស្រវឹង និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមុនពេលធ្លាក់ពីយ៉រសណ្ឋាគារ Buenos Aires កាលពីខែមុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today

ការិយាល័យរដ្ឋអាជ្ញាបានបន្ថែមថា មនុស្ស ៣ នាក់ ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់គ្រឿងញៀនដល់លោក Liam Payne ហើយម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានចោទប្រកាន់ពីបទបោះបង់ចោលមនុស្សម្នាក់ក្នុងស្ថានភាពងាយរងគ្រោះផងដែរ។

ព្រះរាជអាជ្ញាបាននិយាយថា លទ្ធផលនៃការសិក្សាអំពីសារធាតុពុល ត្រូវបានទាក់ទងទៅគ្រួសាររបស់លោកបានបង្ហាញថា នៅពេលមុនពេលលោកស្លាប់ ស្ថិតនៅក្នុងរយៈពេលយ៉ាងហោចណាស់ ៧២ ម៉ោងចុងក្រោយរបស់លោក Payne មានការប្រើគ្រឿងញៀនច្រើនប្រភេទនៃគ្រឿងស្រវឹង កូកាអ៊ីន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តតាមវេជ្ជបញ្ជាក្នុងខ្លួនរបស់លោក។

លោក Payne ត្រូវបានគេរកឃើញថា ស្លាប់នៅថ្ងៃទី១៦ ខែតុលា បន្ទាប់ពីធ្លាក់ពីយ៉រនៃបន្ទប់ជាន់ទី ៣ របស់លោកនៅសណ្ឋាគារ CasaSur  រដ្ឋធានីអាហ្សង់ទីន។ ការធ្វើកោសល្យវិច័យបានរកឃើញថា លោកបានស្លាប់ បន្ទាប់ពីមានរបួសច្រើនកន្លែង និងហូរឈាមខាងក្នុង និងខាងក្រៅពីការធ្លាក់ចុះ។

ព្រះរាជអាជ្ញាបានបញ្ជាក់ថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះបានអមដំណើរលោកជារៀងរាល់ថ្ងៃក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុង Buenos Aires ហើយត្រូវបានចោទប្រកាន់ពីបទបោះបង់ចោលមនុស្សម្នាក់ ក្រោយមកបានស្លាប់ក៏ដូចជាផ្គត់ផ្គង់លោកជាមួយនឹងថ្នាំញៀន។

ជនសង្ស័យទី២ គឺជាបុគ្គលិកសណ្ឋាគារ ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់កូកាអ៊ីនដល់លោក Payne ចំនួន ២ដង ខណៈលោកស្នាក់នៅ CasaSur ចំណែកជនទី៣ ក៏ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់ថ្នាំញៀនដល់លោកនៅថ្ងៃទី១៤ ខែតុលា ២ថ្ងៃមុនពេលលោកស្លាប់៕

Most Popular

To Top