មីយ៉ាន់ម៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បន្ទាប់ពីត្រូវបានដកហូតតំណែងជើងឯករងរបស់នាងក្នុងកម្មវិធីប្រកួត Miss Grand International (MGI) ឆ្នាំនេះ អ្នកតំណាងរបស់មីយ៉ាន់ម៉ា នាង Thae Su Nyein បានផ្តោតលើការផ្សាយបន្តផ្ទាល់ ការលក់ផលិតផល និងការច្រៀងក្នុងព្រឹត្តិការណ៍នានាទៅវិញ។
យោងតាមកាសែត Tien Phong បាននិយាយថា ជិតមួយខែ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI ការបង្ហោះនៅលើបណ្តាញសង្គមរបស់ នាង Thae បង្ហាញថា នាងកំពុងផ្តោតលើការងាររបស់នាងជាអ្នកផ្សាយបន្តផ្ទាល់លក់ផលិតផលតាមអ៊ីនធើណេត។
នាងក៏ត្រូវបានគេសង្កេតឃើញឡើងច្រៀងនៅលើឆាកបណ្តោះអាសន្នក្នុងសួនច្បារមួយ ដោយមិនសូវមានទស្សនិកជនចូលរួមឡើយ ទោះបីជាមានការចូលរួមតិចតួចក៏ដោយ ក៏នាងសម្តែងយ៉ាងក្លៀវក្លា។ ខណៈអ្នកខ្លះស្មានថា ការសម្តែងទាំងនេះគ្រាន់តែជាការហាត់សម និងមិនមែនជាព្រឹត្តិការណ៍ជាក់ស្តែង ប៉ុន្តែការដែលអតីតរាជនីសម្រស់ចូលរួមក្នុងព្រឹត្តិការណ៍តិចតួចបែបនេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ អ្នកខ្លះជឿថា គន្លងអាជីពរបស់នាង Thae អាចនឹងខុសគ្នា ប្រសិនបើនាង និងក្រុមរបស់នាងទទួលយកពានរង ដោយមិនមានការជំទាស់។
នេះបើតាមសារព័ត៌មាន ABS-CBN បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៧ ខែតុលា ក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើ Instagram នាង Thae បានប្រកាសថា នាងនឹងប្រគល់មកុដរបស់នាងវិញ ដោយបញ្ជាក់ថា នាងមានអារម្មណ៍ចាញ់បោកការឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year ។
ពានរង្វាន់សម្រាប់សម្លៀកបំពាក់ជាតិល្អបំផុតត្រូវបានផ្តល់ទៅឲ្យបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year។
ក្នុងពិធីឡើងគ្រងរាជ្យកាលពីថ្ងៃមុន ថា នាង Thae បានជាប់ចំណាត់ថ្នាក់លេខ ២ តាមពីក្រោយអ្នកតំណាងពីប្រទេសហ្វីលីពីន និងឥណ្ឌា ត្រូវបានគេប្រកាសថា ជាអ្នកជាប់ចំណាត់ថ្នាក់លេខ ១ និងអ្នកឈ្នះរៀងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នាង Thae បានចាកចេញពីព្រឹត្តិការណ៍នេះ ហាក់ដូចជាមានការខកចិត្តជាមួយនឹងក្រុមរបស់នាងភ្លាមៗបន្ទាប់ពីការប្រកាស ដោយជ្រើសរើសមិនចូលរួមក្នុងសកម្មភាពបានគ្រោងទុកសម្រាប់បេក្ខភាពចុងក្រោយកំពូលទាំង៥៕