សិល្បៈ និង កម្សាន្ត

មួកប៉ាណាម៉ា ត្បាញដោយដៃទាំងនេះ អាចមានតម្លៃ រហូតដល់ ២៥,០០០ ដុល្លារសហរដ្ឋអាមេរិក

ILLUSTRATION: Classic Fedora, by Panama Hat Company of the Pacific

វាត្រូវការពេលប្រាំមួយខែ ដើម្បីត្បាញបានមួកមួយ ហើយជួនកាលអាចត្រូវ ចំណាយពេលច្រើនជាងនេះ ។ អាស្រ័យលើគុណភាព នៃមួក វាអាចចំណាយអស់ទឹកប្រាក់ ២៥,០០០ ដុល្លារសហរដ្ឋអាមេរិក ឬច្រើនជាងនេះ ។
មនុស្សជាច្រើនស្គាល់ខ្ញុំថា ជាសិប្បករដ៏ល្អបំផុត នៅក្នុងពិភពលោក ។
ខ្ញុំឈ្មោះ Simon Abel Espina។ ខ្ញុំជាអ្នកសិប្បករ ជំនាញត្បាញចំបើង ។ ខ្ញុំចាប់ផ្តើមរៀនត្បាញ នៅពេលខ្ញុំមានអាយុ ១៤ ឆ្នាំ ហើយខ្ញុំបានធ្វើវាអស់រយៈពេលជិត ៤០ ឆ្នាំមកហើយ។
នៅពេលខ្ញុំរៀនតម្បាញ ឪពុកម្ដាយខ្ញុំបានប្រាប់ ខ្ញុំពីរបៀបត្បាញរបស់ពួកគេ ។

នៅពេលដែលមនុស្សប៉ះមួក ទាំងនេះពួកគេនិយាយថា “វាមានអារម្មណ៍ដូចជាសូត្រ” ពីព្រោះវាទន់ដូច្នេះ ។ ខ្ញុំជឿថាមួកទាំងនេះ ត្រូវបានចាត់ទុកថាជាមួកដ៏ល្អបំផុត នៅលើពិភពលោកដោយសារតែគុណភាពនៃចំបើង គឺជាកត្តាសំខាន់បំផុតក្នុងការធ្វើឱ្យមួកទាំងនេះ ។
យើងមិនបានលាយសារធាតុគីមី ដើម្បីឱ្យវាមានពណ៌សាច់ស្តើងនោះទេ។ អ្វីគ្រប់យ៉ាងគឺសុទ្ធតែធម្មជាតិ ។ នេះគឺជាដំណើរការដ៏វែងមួយ ហើយវាចាប់ផ្តើម ជាមួយនឹងការជ្រើសរើសចំបើង ។
បន្ទាប់មក យើងត្រូវសម្ងួតចំបើងទាំងនោះ ។
បន្ទាប់មកអ្នកត្រូវជ្រើសចំបើង ដែលត្រូវប្រើក្នុងការធ្វើឱ្យមួក និងរចនាសម្ព័ន្ធឆ្អឹងរបស់មួក ។ យើងហៅវិធីត្បាញកាត់ចំបើងនេះថា “ក្តាម” ។
ហើយបន្ទាប់ពីនោះអ្នកបាន បញ្ចប់ការត្បាញវាហើយ អ្នកត្រូវលាងសំអាតវាទាំងអស់នោះ ។ ដូច្នេះអតិថិជនអាចពាក់វាបាន ។
ខ្ញុំមានមោទនភាពចំពោះការងារនេះ ។

រាល់ព្រឹកខ្ញុំភ្ញាក់ឡើង ខ្ញុំគិតពីការងាររបស់ខ្ញុំ ថាខ្ញុំបានធ្វើរឿងត្រឹមត្រូវ ។ ការរក្សាប្រពៃណីឱ្យនៅរស់ឡើងវិញ សម្រាប់ខ្ញុំវាពិតជាសំខាន់ខ្លាំងណាស់។
ខ្ញុំសង្ឃឹមថាព្រះនឹងផ្តល់ឱ្យខ្ញុំនូវជីវិត និងសុខភាពកាន់តែច្រើន ដើម្បីអាចបន្តបង្កើតសិល្បៈនេះបាន។

Most Popular

To Top