ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋរស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្ងន់ធ្ងរ និងភ្ញៀវទេសចរណ៍ជនជាតិបរទេស មានអាការៈចុកក្អួត ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6151-662x1024.jpeg)
គួរឱ្យដឹងថាបុរសខាងលើ រួមនឹងភ្ញៀវទេសចរណ៍ជនជាតិបរទេស ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ មិនថាកិច្ចជួយយកអាសាមនុស្សគ្រប់គ្នា ដែលមានធុរ:បន្ទាន់ ពីតាមបណ្តាលកោះនោះទេ ថ្មីនេះ កាលពីថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រ ចេញទៅជួយសង្គ្រោះ ករណីលិចទូកមួយគ្រឿងដែលដឹកទំនិញ និងមានដឹកភ្ញៀវទេសចរណ៍បរទេស របស់ក្រុមហ៊ុនស្ពីតហ្វឺរឺ (ទូកធំបណ្តោយ២៦ម៉ែត្រ ទទឹង ៦ម៉ែត្រ ) នៅសមុទ្រម្តុំជិតកូនកោះ ស្ថិតក្នុងភូមិដេីមថ្កូវ សង្កាត់ កោះ រ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ផងដែរ ខណ:ដែលករណីលិចទូកនេះ តាមការអះអាងបឋមថា ដោយសារខូចម៉ូទ័របូមទឹក ៕
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6158-1-1024x631.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6157-1-1024x595.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6156-1-1024x593.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6155-1-1024x594.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6154-1-1024x598.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6153-1-1024x618.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6160-1-1024x615.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6159-1-1024x625.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6152-1-1024x606.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6150-1-1024x605.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6148-1-1024x588.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6147-1-1024x619.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6146-1-1024x768.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6145-1-1024x768.jpeg)
![](https://lookingtoday.com/wp-content/uploads/2024/11/IMG_6144-1-1024x618.jpeg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)