សិល្បៈ និង កម្សាន្ត

អតីតកីឡា ការិនីកាយសម្ព័ន្ធ ឆ្នើមរបស់ប្រទេសចិន ផ្ទុះការរិះគន់ ជុំវិញវីដេអូរាំសិចស៊ីរបស់នាង

VN Express

ចិន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា  អតីតកីឡាការិនីកាយសម្ព័ន្ធឆ្នើម ជនជាតិចិន នាង Wu Liufang បានបង្កភាពចម្រូងចម្រាស យ៉ាងខ្លាំងចំពោះអ្នកនិយមលេង ប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីនាងបានបង្ហោះវីដេអូ ដែលនាងធ្វើក្បាច់រាំសិចស៊ីក្នុងសំពត់ខ្លី លើបណ្តាញសង្គម។

វីដេអូដែលត្រូវបានបង្ហោះនៅលើ Douyin នៅលើកម្មវិធីវីដេវីខ្លី TikTok របស់ប្រទេសចិន បានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន។ វីដេអូមួយនេះ កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះក៏បានពាក់ឯកសណ្ឋាន ក្រុមកីឡារកាយសម្ព័ន្ធជាតិចាស់ របស់នាងផងដែរ បើទោះបីជាបានចូលនិវត្តន៍ជាង មួយទសវត្សរ៍មកហើយក៏ដោយ។

វីដេអូបានទទួលរងការរិះគន់ រួមទាំងពីកីឡាការិនីកាយសម្ព័ន្ធ Guan Chenchen ដែលជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន “ 2020 Tokyo Olympics” ។

កាសែត Shanghai Daily បានរាយការណ៍ថា  នាង Guan បានអត្ថាធិប្បាយលើវីដេអូមួយរបស់ Wu ដោយប្រាប់នាងថា នាងកំពុងឆ្លងកាត់ខ្សែបន្ទាត់ហាមឃាត់ និងធ្វើឲ្យខូចមុខមាត់ របស់កីឡាកាយសម្ព័ន្ធចិន។ Wu បានឆ្លើយតប និងចំអកឲ្យកីឡាការិនី Guan ដែលនាំឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុក មុនពេលការអត្ថាធិប្បាយ ត្រូវបានលុបចោល ៕

Most Popular

To Top