សិល្បៈ និង កម្សាន្ត

សកម្មភាព របស់ប្រធាន Miss Grand International លោក Nawat Itsaragrisil បានធ្វើឲ្យមានការរិះគន់ ជាច្រើនឆ្នាំមកនេះ

hoto from Thae's Instagram

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកតំណាងវៀតណាម ដែលស្ថិតក្នុងការប្រឡង Miss Grand International (MGI) ឆ្នាំ ២០២២ គ្មានរាងកាយ សមាមាត្រឡើយ នេះគឺជាសកម្មភាពមួយរបស់ប្រធាន Miss Grand International លោក Nawat Itsaragrisil ដែលបានបង្កឲ្យមានភាព ចម្រូងចម្រាស។

នេះបើយោងតាមកាសែត The Straits Times ថា ការប្រឡង MGI ឆ្នាំនេះបានឃើញសង្រ្គាមពាក្យសម្តីរវាងលោក Itsaragrisil អ្នកតំណាងប្រទេសមីយ៉ាន់ម៉ា នាង Thae Su Nyein និងនាយកជាតិលោក Htoo Ant Lwin ដោយប្រធានកម្មវិធីប្រកួតបាននិយាយថា នាង Thae ខ្វះភាពចាស់ទុំ ហើយលោក Htoo បានចោទប្រកាន់លោក Itsaragrisil ថា បានទទួលយកប្រាក់ ២៥,០០០ ដុល្លារអាមេរិកពីមន្ត្រីបវរកញ្ញាឥណ្ឌូនេស៊ីសម្រាប់ផ្លាស់ប្តូរសម្រាប់មកុដ ។

ភាពតានតឹងទាំងនេះ បាននាំមកនូវការយកចិត្តទុកដាក់យ៉ាងសំខាន់ដល់លោក Itsaragrisil ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលប្រធានបវរកញ្ញា ជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស។ បន្ទាប់ពីការប្រឡងឆ្នាំ ២០២២ លោក Itsaragrisil បានធ្វើសេចក្តីថ្លែងការណ៍ក្នុងវីដេអូអនឡាញដោយអះអាងថា តំណាងរបស់វៀតណាម Doan Thien An មិនមានរាងកាយសមាមាត្រឡើយ។

លោកបានពណ៌នាអំពីរាងកាយផ្នែកខាងលើរបស់នាងថា វែងជាងរាងកាយខាងក្រោម និងដងខ្លួនរបស់នាងដែលមានទំហំធំពេក ដោយលើកហេតុផលថា វាជាលទ្ធផលដ៏យុត្តិធម៌សម្រាប់នាង An ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 20 នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត។

នេះបើយោងតាម Iceland Monitor បានប្រាប់ឲ្យដឹងថា ត្រឡប់ទៅឆ្នាំ ២០១៦ ខណៈពេលដែលកំពុងរៀបចំសម្រាប់ការប្រឡងនៅឆ្នាំនោះ អ្នកតំណាងជនជាតិ Icelandic Arna Ýr Jónsdóttir ក៏បានទទួលសារអំពីរាងកាយរបស់នាងពីលោក Itsaragrisil ត្រូវបានបញ្ជូនតាមរយៈអ្នកនាំពាក្យរបស់លោក ។

សារនោះសរសេរថា ឈប់ញ៉ាំអាហារពេលព្រឹក ញ៉ាំតែសាឡាដសម្រាប់អាហារថ្ងៃត្រង់ និងផឹកទឹករាល់ល្ងាចរហូតដល់ប្រឡង ។ លោក Itsaragrisil កំពុងប្រាប់អ្នកអំពីរឿងនេះ ព្រោះលោកចូលចិត្តអ្នក ហើយចង់ឲ្យអ្នកធ្វើបានល្អនៅក្នុងការប្រកួតនេះ។

នាង Jónsdóttir បាននិយាយថា ប្រសិនបើម្ចាស់កម្មវិធីប្រកួតពិតជាចង់ឲ្យខ្ញុំស្រកទម្ងន់ ហើយមិនចូលចិត្តខ្ញុំដូចខ្ញុំ នោះលោកមិនសមនឹងទទួលបានខ្ញុំក្នុង Top 10 នោះទេ ។ លោកថា ស្មារបស់ខ្ញុំ គឺធំទូលាយជាងក្មេងស្រីដទៃទៀត ដោយសារតែខ្ញុំជាសមាជិកនៃក្រុមអត្តពលិកជម្រើសជាតិអ៊ីស្លង់ ហើយខ្ញុំមានមោទនភាពចំពោះវា៕

Most Popular

To Top