បារាំង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កញ្ញា Safiétou Kabengele ជាបេក្ខនារីជនជាតិបារាំង និងជាជ័យលាភីលេខ៣ នៃកម្មវិធីប្រកួត Miss Grand International (MGI) ឆ្នាំ ២០២៤ បានរិះគន់ជាសាធារណៈចំពោះម្ចាស់ជ័យ លាភីកញ្ញា Rachel Gupta សម្រាប់អាកប្បកិរិយា មិនល្អរបស់នាង នៅលើបណ្តាញសង្គម Instagram ។
នៅថ្ងៃទី ៦ ខែធ្នូ នាង Kabengele បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា ជាអកុសល នាង Rachel មិនគោរពខ្ញុំនៅចំពោះមុខក្រុម MGI និងក្មេងស្រី ។ នាងបានបន្តថា ខ្ញុំនឹងមិនក្លែងបន្លំទំនាក់ទំនង ជាមួយអ្នក ដែលធ្វើឲ្យខ្ញុំឈឺចាប់ ហើយអ្នកដែលខ្ញុំគ្មាន ចំណងស្នេហ៍នោះទេ ខ្ញុំនៅពិតប្រាកដ។
ទោះបីជាព័ត៌មានលម្អិត នៃឧប្បត្តិហេតុនេះនៅតែមិនច្បាស់លាស់ក៏ដោយ អ្នកនិយមលេងអ៊ីនធើណេត ជាច្រើនបានកត់សម្គាល់ពីអាកប្បកិរិយា ដ៏ត្រជាក់រវាងអ្នកទាំង ២ នាក់ក្នុងអំឡុងពេល សកម្មភាពដែលពាក់ ព័ន្ធនឹងបេក្ខជនចុងក្រោយទាំង ១០ នៅការប្រឡង MGI 2024 ។ លើសពីនេះទៀត អន្តរកម្មរបស់ពួកគេទាំងក្រៅបណ្តាញ និងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមមានតិចតួច ។
ភាពមិនច្បាស់លាស់របស់នាង Kabengele បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ទោះបីជាអ្នកខ្លះគាំទ្រ ភាពស្មោះត្រង់ របស់នាងក៏ដោយ ដោយជឿថា ដោយសារតែនាងមិន បានចុះហត្ថលេខាលើ កិច្ចសន្យាជាមួយ អ្នករៀបចំកម្មវិធីប្រកួត នាងមានសិទ្ធិបញ្ចេញអារម្មណ៍ និងយោបល់ផ្ទាល់ខ្លួនរបស់នាង។
នាង Kabengele បានបង្ហើបថា ផ្ទុយទៅវិញ នៅពេលសួរអំពីទំនាក់ទំនង របស់នាងជាមួយនឹង តំណាងប្រទេសមីយ៉ាន់ម៉ា នាង Thae Su Nyein នោះ ពួកគេនៅតែទាក់ទងគ្នា ហើយថា នាងស្រឡាញ់នាង ។ បវរកញ្ញានៃប្រទេសមីយ៉ាន់ម៉ា បានចែករម្លែកការបង្ហោះរបស់នាង Kabengele នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់នាងយ៉ាង ឆាប់រហ័សដោយបង្ហាញថា នាងក៏នឹកបវរកញ្ញាបារាំង ក្នុងចំណងជើងផងដែរ ៕