នាងសេឡេណាហ្គូម៉េ គឺជាកំពូលតារាចម្រៀងប្រចាំសហរដ្ឋអាមេរិក ដោយនាងជាមនុស្សដែលមានការតស៊ូខ្ពស់នៅក្នុងជីវិតរបស់នាង មិនថាតែនៅក្នុងពីភពចម្រៀងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែនាងនៅតែមានការតស៊ូជាមួយនឹងជម្ងឺ ដែលធ្វើអោយនាងឈានទៅដល់ការផ្លាស់ប្ដូរក្រលៀនថែមទៀតផង។ មិនត្រឹមតែប៉ុណ្នឹងនោះទេ នាងក៏ទទួលបាននៅប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម និង ជាតារាចម្រៀងមួយរូបដែលបានជួយ និង ឧបត្ថម្ភក្នុងការងារសប្បុរស់ផងដែរ។
វ័យកុមារភាព
នាង Selena គឺជាតារាសម្តែងកុមារម្នាក់ដែលទទួលបានជោគជ័យបំផុតក្នុងរឿង “Disney”។ Selena មានឈ្មោះពេញថា Selena Marie Gomez បានកើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩២ នៅឯរដ្ឋតិចសាស សហរដ្ឋអាមេរិក។ ដែលបច្ចុប្បន្ននាងមានអាយុ២៩ឆ្នាំ ហើយមានកំពស់ ១.៦៥សង់ទីម៉ែត្រ និង មានទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Selena មានប្រហែល ៧៥លានដុល្លារសហរដ្ឋអាមេរិក។
នាង Selena Gomez គឺជាកូនតែមួយគត់ដែលកើតចេញពីម្តាយរបស់នាងឈ្មោះ Mandy Teefey និង ឪពុក Ricardo Joel Gomez ។ អំពីម្តាយរបស់ Selena គឺ Mandy Teefey មានដើមកំណើតអ៊ុតាលី គាត់ជាអ្នកដែលតែងជួយលើកស្ទួយ Selena ឱ្យក្លាយជាតារាចម្រៀងល្បីដូចសព្វថ្ងៃនេះ ហើយ Mandy ក៏ជាអតីតតារាសម្តែងផងដែរ។ ចំណែកលោក Ricardo Joel Gomez គឺជាឪពុករបស់ Selena គាត់ជាជនជាតិអាមេរិកម៉ិកស៊ិកម្នាក់ដែលរៀបការជាមួយម្តាយរបស់ Selena ក្នុងចន្លោះ១៩៩២។ អំពីឪពុកចិញ្ចឹមរបស់ Selena Gomez គឺ Brian Teefey គាត់ជាអ្នកសម្របសម្រួលរបស់ Selena គាត់តែងតែជួយ Selena និងចាក់ទុកដូចជានាងជាកូនរបស់គាត់ផ្ទាល់។ គាត់ក៏ចូលរួមក្នុងក្រុមការងារគ្រប់គ្រងរបស់អ្នកចម្រៀងផងដែរ ដូច្នេះ Brain បានរួមចំណែកដល់កេរ្តិ៍ឈ្មោះរបស់ Selena ឲទទួលបានជោគជ័យ។ អំពីបងប្អូនបង្កើត Selena Gomez ដូចបានរៀបរាប់ខាងលើ Selena គឺជាកូនតែមួយគត់ដែលកើតចេញពីឪពុកម្តាយរបស់នាង Ricardo និង Mandy ដែលបានរៀបការជាមួយគ្នា។ ដូច្នេះនាងមិនមានបងប្អូនបង្កើតទេ។
Selena មកពីគ្រួសារដែលមានជីវភាពក្រីក្រ ហើយត្រូវបានឪពុកម្តាយរបស់នាងលែងលះគ្នា នៅពេលដែល Selena មានអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីឪពុកម្តាយរបស់ Selena បានលែងលះគ្នា ពេលនោះ Selena បានស៊ូទ្រាំភាពក្រីក្រជាមួយនឹងម្តាយរបស់នាង ដែលមានអាជីពជាអ្នកសំដែង។
Selena បានសិក្សានៅវិទ្យាល័យ Danny Jones ក្នុងទីក្រុង Mansfield រដ្ឋ Texas។ Selena រៀនបានតិចតួច ព្រោះជីវភាពនាងក្រីក្រ ដូច្នេះ Selena ត្រូវឆ្លៀតពេលរៀនបន្ថែមជាមួយម្តាយរបស់នាង ហើយនឹងឆ្លៀតចូលរួមក្នុងសិល្ប: ដើម្បីរៀនសម្តែង ដោយម្ដាយរបស់នាងជាអ្នកតែងបង្រៀន។
រឿងរ៉ាវស្នេហាផ្ទាល់ខ្លួន
ទាក់ទងនឹងរឿងស្នេហារបស់ Selena វិញ កាលនាងមានអាយុត្រឹម 16ឆ្នាំ Selena បានណាត់ជួបតារាចម្រៀង Nick Jonas នៅចន្លោះ ២០០៨-២០១០។ គ្រប់បណ្ដាញសារព័ត៌មានតែងចេញផ្សាយថាមិត្តប្រុសដំបូងរបស់ Selena គឺ Nick Jonas មិនមែន JB ទេ ។ Selena ក៏មានស្នេហាជាមួយតារាសម្តែងអាមេរិក Taylor Lautner ក្នុងរឿង នៅឆ្នាំ២០០៩ មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយនិង Justin Bieber ២០១០-២០១៨។
The Weeknd បានទាក់ទងគ្នាជាមួយ Selena Gomez ក្នុងខែមករា ឆ្នាំ២០១៧ ហើយបានចែកផ្លូវគ្នាក្នុងខែតុលា ក្នុងឆ្នាំដដែល។
មិនយូរប៉ុន្មាន Selena ក៏បានវិលត្រឡប់រកគូស្នេហ៍ចាស់របស់នាង Justin Bieber វិញ៕ ប៉ុន្តែ Justin និង Selena បានសម្រេចចិត្តផ្អាកសេចក្ដីស្នេហារបស់គេ កាលពីដើមខែមីនា ឆ្នាំ២០១៨។
បន្ទាប់ពីបែកគ្នា Justin បានមកចាប់ផ្ដើមទាក់ទងជាមួយសង្សារចាស់វិញគឺ Hailey Baldwin កាលពីខែមិថុនា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះពួកគេបានរៀបការជាមួយគ្នា។
មូលហេតុនៃការបែកបាក់ជាមួយ Justin
មូលហេតុមួយចំនួនច្បាស់ៗរវាងចំណងស្នេហាសាជាថ្មីរបស់ Justin Bieber ជាមួយ Selena Gomez ត្រូវបានបែកគ្នាក្រោមមូលហេតុខាងគ្រួសារ Selena មិនពេញចិត្ត។ ប្រភពជិតស្និទ្ធជាមួយគ្រួសារ Selena បានឲ្យដឹងថា៖ ” Selena និង Justin សម្រេចចិត្តផ្អាកទាក់ទងគ្នា ព្រោះម្ដាយរបស់ Selena មិនទាន់ទទួលយក Justin បាននោះទេ។ គ្រួសាររបស់ Justin ស្រឡាញ់ Selena ប៉ុន្តែគ្រួសារ Selena មិនពេញចិត្តឲ្យនាងទាក់ទងគ្នាទេ ព្រោះពួកគេនៅតែមិនទុកចិត្ត Justin។ Selena បានព្យាយាមបញ្ចុះបញ្ចូលគ្រួសារនាងថា Justin បានប្រែប្រួលហើយ ប៉ុន្តែគ្រួសារនាងនៅប្រកាន់ជំហរដដែល។
គ្រួសារ Selena បានប្រាប់សារព័ត៌មាន TMZ ថាពួកគេនឹងមិនលើកលែងទោសឲ្យ Justin Bieber ដែលតែងតែធ្វើបាបនាងជាច្រើនលើកច្រើនសារ ព្រោះតែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនោះទេ។ សមាជិកគ្រួសារ Selena បាននិយាយថា ៖ “Justin គឺជាមនុស្សមិនល្អ ហើយពួកយើងនឹងមិនទទួលស្គាល់នោះទេ។”
កត្តាដែលធ្វើឲ Justin Bieber និង Selena Gomez កាន់តែផ្ដាច់ទំនាក់ទំនង ព្រោះពួកគេមានចំណុចមិនយល់ស្របនឹងគ្នាខ្លះៗ ចំពោះបែបបទនៃការរស់នៅ ជាពិសេសចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរ មកកាន់សាធារណជន។ Selena ចង់ឲ្យអ្វីៗទាំងអស់គឺធម្មតាៗ មិនលេចធ្លោពេក និងជៀសចេញពីពិភពខាងក្រៅ ខណៈ Justin ចង់ឲ្យជីវិតគេលេចធ្លោដូចជាជប់លៀងញឹកញាប់ជាដើម។
បន្ទាប់ពីអ្នកទាំងពីរបែកគ្នា Selena Gomez ក៏បាននិយាយទៅកាន់ Justin Bieber ថា “ខ្ញុំគោរពលោកក្នុងនាមជាមនុស្សម្នាក់ ប៉ុន្តែខ្ញុំសម្រេចចិត្តនឹងទទួលបានភាពសប្បាយរីករាយជាង បើអាចធ្វើអ្វីតាមចិត្តរបស់ខ្ញុំនោះ។ បន្ទាប់ពីនិយាយពាក្យប៉ុន្មានម៉ាត់នេះហើយ Selena មិនសូវនិយាយពាក់ព័ន្ធនិងមិនបានទាក់ទង Justin អ្វីទៀតទេ ក្រោយចំណងស្នេហារបស់ពួកគេបានមានការរកាំរកូស។
ហើយតាំងពីពេលនោះមក Justin ក៏បានចំណាយពេលរបស់លោកជាមួយតារាម៉ូដែល Baskin Champion។ ជាជាងការវិលត្រឡប់មកត្រូវគ្នាវិញ អាចនិយាយបានថា ពួកគេទាំង២នាក់បានបញ្ចប់ទំនាក់ទំនងនេះដោយសន្តិវិធី។ សរុបមកបញ្ហាគ្រួសារនិងចំណុចមិនយល់ស្របនឹងគ្នាខ្លះៗនេះឯង ទើបធ្វើអោយ Justin និង Selena ត្រូវបានផ្ដាច់ទំនាក់ទំនងពីគ្នាលើកចុងក្រោយ គឺនៅខែមីនា ឆ្នាំ២០១៨។
ក្នុងពេល Justin និង Selena ផ្ដើមទាក់ទងគ្នាសាជាថ្មីក្នងឆ្នាំ២០១៨ អ្នកស្រី Mandy Teefy ទទួលស្គាល់ថាខ្លួនពិតជាមិនពេញចិត្តដែលកូនស្រីរបស់ខ្លួន Selena Gomez ត្រូវគ្នាវិញជាមួយអតីតគូស្នេហ៍ Justin Bieber ឡើយ។ ត្បិតមិនពេញចិត្តជុំវិញទំនាក់ទំនងស្នេហារបស់កូនមែន តែអ្នកស្រីសង្កត់ន័យថា ខ្លួនគ្មានអ្វីត្រូវហាមឃាត់ពួកគេមិនឲ្យស្រឡាញ់គ្នាឡើយ។
អ្នកស្រី Mandy បានផ្ដល់បទសម្ភាសទៅកាន់សារព័ត៌មាន Gossip Cop. ដោយនិយាយត្រង់ៗថា “តាំងពីកូនស្រីរបស់ខ្ញុំ Selena បានវះកាត់ក្រលៀន ខ្ញុំមិនដែលនិយាយរក Justin ម្ដងឡើយតាំងពីពេលបានជួបគេ ហើយរយៈពេលប៉ុន្មានឆ្នាំមកនេះខ្ញុំនិង Justin បានផ្ដាច់ទំនាក់ទំនងទាំងស្រុង សូម្បីតែសារក៏មិនដែលបានទាក់ទងដែរ។ ខ្ញុំពិតជាមិនសប្បាយចិត្តទេក្រោយដឹងដំណឹងថាគេទាំងពីរបានត្រឡប់មកទាក់ទងត្រូវរ៉ូវគ្នាវិញ ប៉ុន្តែខ្ញុំមិនបានជំទាស់ឬហាមកូនស្រីដូចសារព័ត៌មានមួយចំនួនចុះផ្សាយកន្លងមកនោះទេ។”
អ្នកស្រីពណ៌នាយ៉ាងលម្អិតថា៖ “Selena Gomez អាចរស់នៅក្នុងជីវិតដែលនាងប្រាថ្នាឲ្យតែនាងរីករាយមានសន្តិភាពក្នុងចិត្ត និងសុខភាពល្អទៅបានហើយ។ ខ្ញុំមិនបានគ្រប់គ្រង ឬឃាំងឃាត់កូនស្រីដូចអ្វីដែលខាងសារព័ត៌មានបានផ្សាយកន្លងមកទេ។ Selena ធំហើយ នាងមានជម្រើសរបស់នាង។”បន្ទាប់ពីនោះមក ម្ដាយរបស់ Justin Bieber ចេញមុខសរសើរការពារកូនរបស់ខ្លួនក្រោយពីម្ដាយរបស់ Selena Gomez បាននិយាយប្រាប់អ្នកសារព័ត៌មានថា នាងមិនសប្បាយនឹងទំនាក់ទំនងរបស់ពួកគេ។
អ្នកស្រី Pattie Mallette ដែលត្រូវជាម្ដាយរបស់ Justin បានត្រូវបានអ្នកសារព័ត៌មានសំភាសន៍ទាក់ទងនឹងរឿងម្ដាយរបស់ Selena និយាយបែបនេះ។ អ្នកស្រី Pattie បង្ហាញពីជំហរគាំទ្រកូនប្រុសរបស់អ្នកស្រី ដោយនិយាយថា៖ “ម៉ាក់ពិតជាមានមោទនភាពចំពោះក្មេងប្រុសដ៏អស្ចារ្យដូចជាកូនណាស់។
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយក៏នឹងមិនអាចមានដែរ ដូច្នេះហើយពួកយើងនឹងនៅតែត្រូវការការអត់ធ្មត់ និង ការអនុគ្រោះគ្នាទៅវិញទៅមក ប៉ុន្តែទំនាក់ទំនងដ៏ពិតប្រាកដរបស់កូនជាមួយនឹងព្រះយេស៊ូ គឺជាជម្រើសជាក់ស្ដែងដែលកូនបានបង្កើតឡើងជារៀងរាល់ថ្ងៃ និងផ្លែផ្កាដ៏ល្អដែលកូនបានដាំ។
ម៉ាក់ពិតជាសរសើរអត្តចរិត និងសេចក្ដីទៀងត្រង់របស់កូនណាស់ កូនធំធាត់ល្អ និងចេះដឹងខុសត្រូវតាមវ័យរបស់កូន។ កូនកំប្លែងធ្វើឲ្យម៉ាក់សើចឮៗនៅពេលម៉ាក់នៅម្នាក់ឯង នៅពេលនឹកឃើញអ្វីដែលកូននិយាយ និងធ្វើម្ដងៗ។ បេះដូងកូនពិតជាបរិសុទ្ធណាស់ ម៉ាក់ស្រលាញ់កូនជាងអ្វីៗទាំងអស់។”
អ្នកស្រី Mallette បានបន្តការលើកឡើងអំពីរឿងស្នេហារបស់កូនអ្នកស្រី “សម្រាប់រឿងស្នេហាទាំង Justin និង Selena ក៏បានដឹងស្រាប់ហើយថា ខ្ញុំជាមនុស្សបែបណាខ្ញុំនិយាយដោយស្មោះសរ តាំងពីពួកគេទាក់ទងគ្នាពីក្មេងមកម្ល៉េះ ខ្ញុំពិតជាស្រឡាញ់ និង ចូលចិត្ត Selena ណាស់។ ខ្ញុំចាក់ទុកគេដូចកូនស្រីអញ្ចឹង ខ្ញុំមិនដែលហាមឃាត់ក្នុងរឿងស្នេហារបស់ពួកគេទេ មានពេលមួយខ្ញុំបាននិយាយប្រាប់ពួកគេទាំងពីរថាត្រូវចាំរឿងស្នេហា រឿងការងារ និងរឿងផ្សេងៗក្នុងជីវិតគឺយើងខ្លួនឯងជាអ្នកប្រឈមមុខ និងជាអ្នកបង្កើតបញ្ហានិងដោះស្រាយ ដើរក្នុងវីថិជីវិតមកដោយខ្លួនឯង ដូច្នេះអ្វីៗមិនមែនមកពីខាងម៉ាក់ឬនរណាម្នាក់មកជួយយើងទេ។ ជីវិតយើង យើងជាអ្នកកំណត់ខ្លួនឯង ហើយក៏ដឹងច្បាស់ថាអ្វីល្អអ្វីអាក្រក់។”
ក្នុងកន្លងពេល Justin Bieber និង Selena Gomez បានត្រឡប់មកទាក់ទងគ្នាជាលើកទីពីរ ពួកគេបានបញ្ជាក់ប្រាប់មហាជនថា “ប្រសិនបើស្នេហារបស់ពួកយើងប្រេះឆាជាថ្មីនោះ ពួកយើងនឹងងាកមកចាប់ដៃគ្នាជាមិត្តល្អធម្មតាវិញ ដោយមិនឲ្យមានជាលើកទីបីឡើយ។”
បន្ទាប់ពី Justin និង Selena បានបែកគ្នាជាលើកទី២ Selena បាននិយាយទៅកាន់ Justin Bieber ថា “ខ្ញុំគោរពលោកក្នុងនាមជាមនុស្សម្នាក់ ប៉ុន្តែខ្ញុំបានសម្រេចចិត្តនឹងទទួលយកភាពសប្បាយរីករាយជាង បើអាចធ្វើអ្វីតាមចិត្តរបស់ខ្ញុំនោះ។” ចំណែក Justin Bieber ក្រោយពីបញ្ចប់ទាក់ទងជាមួយ Selena ប្រហែលប៉ុន្មានខែ Justin បានចេញមកបញ្ជាក់រាល់គំនិតអវិជ្ជមានទាំងនោះហើយនិយាយថា “ខ្ញុំមិនបានប្រើជីវិតរៀបការដើម្បីបញ្ឈឺនរណាម្នាក់ទេ ម៉្យាងវិញទៀតសម្រាប់អតីតមិត្តស្រីរបស់ខ្ញុំគឺ Selena Gomez ខ្ញុំពិតជាស្រលាញ់ និងនៅតែស្រលាញ់នាងជានិច្ច ហើយនាងនៅតែមានកន្លែងមួយនៅក្នុងបេះដូងរបស់ខ្ញុំ ក៏ប៉ុន្តែនៅពេលនេះខ្ញុំកំពុងតែស្រលាញ់ប្រពន្ធរបស់ខ្ញុំ Hailey Baldwin ខ្លាំង។ ហើយនាងជាមនុស្សដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំរយៈពេលកន្លងមកនេះ។”
ការងារ និង ចំណូលចិត្តរបស់ Selena Gomez
ចំណង់ចំណូលចិត្តរបស់ Selena រួមមានការចំណាយពេលវេលាជាមួយមិត្តភក្តិ, ស្ដាប់តន្ត្រី និងការរាំ។ Selena ក៏មានចំណាប់អារម្មណ៍ក្នុងកីឡាបាល់បោះ, កីឡាបាល់ទាត់ និង ច្នៃម៉ូតផ្សេងៗដែលមានលក្ខណ:ការរចនាភាគច្រើនសម្លៀកបំពាក់។
Selena ជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងអង្គការសប្បុរសធម៌ ហើយត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវ័យក្មេង សម្រាប់អង្គការ UNICEF នៅពេលនាងមានអាយុ ១៧ឆ្នាំ ហើយ Selena បានចូលរួមយ៉ាងសកម្មផងដែរ ហើយរហូតមកដល់ពេលនេះ Selena បានទទួលការឧបត្ថមពីម៉ាកល្បីៗ ដូចជា Borden Milk, Pantene, Coca-cola, Puma និង Louis Vuitton និងដ៏ទៃទៀត។
Selena សម្ដែងខ្សែភាពយន្តបានយ៉ាងល្អ ហើយនាងបានសម្ដែងរឿងជាច្រើន។
Selena ធ្លាប់ជាអ្នកដឹកនាំរឿងដូចគ្នា។
ហើយនាងក៏អាចបញ្ចូលសំឡេងខ្សែភាពយន្តផងដែរ។
Selena តែងជាអ្នកលេងម៉ូដសំលៀកបំពាក់ដោយខ្លួនឯង។
ក្រុមហ៊ុនជាច្រើនតែងចង់បាន Selena ថតពាណិជ្ជកម្ម នៅពេលថតចប់ពួកគេតែងនិយាយថានាងពិតជាឆ្លាតក្នុងការថតពាណិជ្ជកម្មដោយមិនបង្វឹកឬណែនាំអ្វីច្រើន។
ភាគច្រើនគ្រប់បទចម្រៀង Selena តែងបង្កើតក្បាច់រាំដោយខ្លួនឯង។
បទខ្លះនាងជាអ្នកសរសេរទំនប់ច្រៀងដោយខ្លួនឯងផងដែរ។
Selena អាចរាំរបាំបានយ៉ាងល្អ។
Selena អាចលេងឧបករណ៍តន្ត្រីបានដូចជា÷ ហ្គីតា, ព្យាណូ, ស្គរ… ។
Selena Gomez ជាតារាចម្រៀងជនជាតិអាមេរិក នាងអាចនិយាយភាសា អង់គ្លេស និង អេស្ប៉ាញ… ។
ការតស៊ូតាំងដែលមានជម្ងឺតាំងពីក្មេង នឹងប្រឈមជម្ងឺបាក់ទឹកចិត្ត
នៅពេល Selena Gomez កើតមកឪពុកម្ដាយរបស់នាងទើបនៅជាសិស្សសាលានៅឡើយ រហូត Selena មានអាយុ ៥ឆ្នាំ ប៉ាម៉ាក់របស់នាងក៏បានលែងលះគ្នា ដូចនេះនាងត្រូវនៅជាមួយម្ដាយនិងជីតា។ គ្រួសារនាងមានវិបត្តិសេដ្ឋកិច្ចក្នុងផ្ទះធ្ងន់ធ្ងរណាស់នាពេលនោះ Selena ក៏ធ្លាប់បានទម្លាយដែរថា គ្រួសារនាងក្រខ្លាំងណាស់កាលនោះ ហើយវាជាអតីតកាលជូរចត់បំផុតសម្រាប់នាង។
Selena តស៊ូតាំងដឹងថាខ្លួនមានជំងឺតាំងពីក្មេងមកម្ល៉េះ ជំងឺដែលធ្វើឲ Selena ពិបាកខ្លាំងដល់ថ្នាក់ត្រូវចូលសម្រាកនៅឯមន្ទីរពេទ្យ។
កាលឆ្នាំ២០១៧ Selena ត្រូវសម្រាកនៅមន្ទីរដើម្បីធ្វើការ វះកាត់ក្រលៀន។ ហើយឆ្នាំ២០១៨វិញ Selena ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយលើកទី១នាងដួលសន្លប់។ ហើយលើកទី២ ត្រូវគ្រួសារបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដូចគ្នា ដោយពេលនោះគ្រូពេទ្យបានបញ្ជាក់ថា នាងបានទទួលរងជំងឺបាក់ទឹកចិត្តក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។
ក្រោយ Selena Gomez ចាកចេញពីមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្តរបស់នាង ក្នុងកិច្ចសម្ភាសន៍ដំបូង Selena បាននិយាយថា ” ខ្ញុំនឿយហត់អំពីសំនួរដែលទាក់ទងអំពី Justin Bieber និងស្នេហាបច្ចុប្បន្នរបស់លោក។ ខ្ញុំបានបំភ្លេចរឿងពីមុនចោលអស់ហើយ វាពិតជាពិបាកព្រោះខ្ញុំជាមនុស្សស្រីម្នាក់។ ខ្ញុំធុញទ្រាន់និយាយពីស្នេហាចាស់។ ខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្ញុំក្លាយជារឿងតភាគលើកាសែតនោះទេ។ ”
កាលពីឆ្នាំ២០១៧ បន្ទាប់ពីចេញពីមន្ទីរពេទ្យក្រោយធ្វើការវះកាត់ក្រលៀនរួចរាល់ Selena បាននិយាយថា “ខ្ញុំពិតជាដឹងថា អ្នកគាំទ្ររបស់ខ្ញុំមួយចំនួន បានដឹងថា សុខភាពរបស់ខ្ញុំចុះខ្សោយ ក្នុងរដូវក្តៅនេះ ហើយវាក៏ជាមូលហេតុ ដែលខ្ញុំមិនបានចេញប្រគំតន្រ្តីផ្សព្វផ្សាយ បទចម្រៀងថ្មីរបស់ខ្ញុំដែរ។
ដូច្នេះដើម្បីបានជាសះស្បើយឡើងវិញ ខ្ញុំចាំបាច់ត្រូវធ្វើការប្តូរក្រលៀន (តម្រងនោម) ដោយសារតែជំងឺ Lupus។ នៅទីបញ្ចប់ខ្ញុំសូមអរគុណដល់មិត្តភក្តិ ដ៏ស្រស់ស្អាតរបស់ខ្ញុំឈ្មោះថា Francia Raisa នាងបានផ្ដល់ឲ្យខ្ញុំនូវអំណោយ និង ការបូជាដ៏ធំបំផុត ដោយការបរិច្ចាគ តម្រងនោមរបស់នាងដល់ខ្ញុំ។ ខ្ញុំពិតជាមានពរជ័យមិនគួរឲ្យជឿ ហើយខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់”។
Selena Gomez ចេញមកហាត់ប្រាណនៅខាងក្រៅម្ដងៗ នាងបានចំណាយប្រាក់ប្រហែល ៣០០ដុល្លារ ក្នុងមួយម៉ោង។ ហើយ Selena ជាតារាចម្រៀងដែលមានអ្នកស្រលាញ់ និង ចូលចិត្តច្រើន។
ចំណូលដ៏មហិមាដែលបានពីបណ្ដាញសង្គម
នាង Selena Gomez បានប្រមូលទ្រព្យសម្បត្តិសុទ្ធរបស់នាងតាមរយៈការច្រៀង ការនិពន្ធបទចម្រៀង និង អាជីពជាតារាសម្តែងដែលបានចាប់ផ្តើមជិតពីរទសវត្សរ៍មកនេះ។
នាងក៏ជាមនុស្សម្នាក់ដែលមានប្រជាប្រិយបំផុតនៅលើបណ្តាញសង្គម។ ក្នុងនោះនាងមានអ្នកគាំទ្រជាង ២៥ លាននាក់នៅលើបណ្ដាញសង្គម TikTok និង មានអ្នកតាមដានតិចជាង ២០០ លាននាក់នៅលើបណ្ដាញInstagram។ អស់រយៈពេលជាច្រើនឆ្នាំ Selena គឺជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram។ ដោយសព្វថ្ងៃនេះនាងមានអ្នកគាំទ្រជាង ១៩៥០ លាននាក់។ ន
ប៉ុន្តែចំនួននេះនាងនៅចាញ៉កីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo បានយកឈ្នះនាងដោយមានអ្នកគាំទ្រប្រហែល ២១៥ លាននាក់។ ចាប់តាំងពីពេលនោះមកនាងក៏ត្រូវបានយកឈ្នះដោយ The Rock និង Ariana Grande។
វាត្រូវបានគេប៉ាន់ប្រមាណថាតម្លៃនៃការបង្ហោះ Instagram តែមួយពីSelena មានតម្លៃ ៣.៥ លានដុល្លារដល់ម៉ាកដែលចំណាយសម្រាប់ការបង្ហោះ។ នាងត្រូវបានគេដឹងថាអាចរកចំណូលបានពី ៥០០.០០០ ដុល្លារទៅ ៨០០.០០០ ដុល្លារសម្រាប់ការSponsor ក្នុងមួយលើក។
ការព្យាយាមផ្សេងៗរបស់នាងជាពិសេសគ្រូបង្វឹក ជាទួតរបស់ក្រុមហ៊ុន Puma និង បណ្ដាញសង្គម Instagram នាងSelena Gomez រកបានចន្លោះពី ១០ ទៅ ១៥ លានដុល្លារក្នុងមួយឆ្នាំ៕
ដោយ៖ ហង្ស សុបញ្ញា