ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកប្រជាពលរដ្ឋ ចំនួន៣នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់។
អ្នកឧកញ៉ា ទៀ វិចិត្រ មានបញ្ជាក់ថា បុរសទាំង ៣នាក់នោះ រួមមានឈ្មោះ១-មាល័យ អាយុ ៣២ឆ្នាំ, ២-ហាន ហាត ហៅឃ្លោក អាយុ ១៨ឆ្នាំ និង៣-ម៉ាប់ មាន ។
អ្នកទាំង៣ ខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕












