រូបសម្បត្តិ មនោសញ្ចេតនា កម្រងស្នាដៃ និងការសម្ដែងដ៏ប៉ិនប្រសប់របស់ Timomyhee Chalamet ធ្វើឱ្យអ្នកទស្សនាពិបាក និងបំភ្លេចជាមួយនិងភាពលេចធ្លោ របស់កំលោះវ៏យ២៨ឆ្នាំរូបនេះណាស់ ក្នុងខ្សែភាពយន្ដនីមួយៗ ធ្លាប់សម្ដែងកន្លងមក ។

Timothee Chalamet គឺជាតួសម្តែងភាពយន្ត ហើយតួសម្តែងមួយផ្នែកក្នុងងភាពយន្តទីផ្សារដ៏ធំដែលមានឈ្មោះថា Call Me By Your Name។ ភាគច្រើន តារាសម្តែងដែលចេញពីភាពយន្តពាណិជ្ជកម្មបែបនេះ ពិតណាស់ត្រូវបានគេសង្កេតឃើញថាមិនសូវជាចាប់បានឱកាសអាជីពការងារប្រកបដោយនិរន្តរភាពនៅក្នុងហូលីវូដនោះទេ ប៉ុន្តែជាមួយនឹងតួនាទីនោះ នៅអាយុ ២២ ឆ្នាំនៅពេលនោះ Timothee បានក្លាយជាតារាក្មេងជាងគេបំផុតដែលមិនធ្លាប់មានក្នុងពានរង្វាន់ Oscar Mickey Rooney ដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ភ្អើលយ៉ាងខ្លាំង។
Timothee Chalamet បានរង់ចាំឱកាសរបស់ខ្លួន ដើម្បីកសាងអាជីព បន្តិចម្តងៗតាមរបៀបដ៏គួរឱ្យចាប់អារម្មណ៍។ លោកបានទទួលយកតួនាទីតួអង្គធម្មតាក្នុងរឿង Little Women យ៉ាងសប្បាយរីករាយ ដែលជាតួនាទីតូចមួយផ្សេងទៀត នៅក្នុងរឿង Don’t Look Up ដែលស្នាដៃតូចៗទាំងអស់នេះ អាចបន្សល់ចំណាប់អារម្មណ៍ ដល់ទស្សនិកជនរហូតមានការ ចាប់អារម្មណ៍ខ្លាំងពីក្រុមហ៊ុនធំៗក្នុងពិភពហូលីវូដ ។

បន្ទាប់ពីការចាប់អារម្មណ៍យ៉ាងច្រើន ពីមហាជន និងក្រុមហ៊ុនធំៗ Timothee ទទួលបានទួនាទីសំខាន់ ពោលគឺជាតួឯងក្នុងរឿងខ្នាតធំចំនួន២ គឺរឿង Dune និង Wonka។ សម្រាប់នៅក្នុងរឿង Dune គឺជាភាពជោគជ័យខ្លាំងបំផុត សម្រាប់អាជីពរបស់ Timothee ហើយវាក៏ជាលើកដំបូងផងដែរ សម្រាប់តារាសម្ដែងសញ្ជាតិអាមេរិករូបនេះ។

រហូតមកដល់ពេលនេះ Timothée Chalamet ឡើងកូដខ្លាំងមែនទែន មានអ្នកគាំទ្រច្រើន ហើយត្រូវប៉ាន់ខ្លាំង ពីអ្នកដឹកនាំរឿងល្បី សូម្បីតែកាងារម៉ាកយីហោម៉ូដ សំលៀកបំពាក់ក៏មិន រំលងមុខ Timothee ដែរ ៕
