ថ្មីៗមានការសង្កេតឃើញថាទំនាក់ទំនងរបស់ Jerry Yan (គ្រប់គ្នាស្គាល់ថាជា តាវ មិញស៊ឺ) ហាក់ជិតស្និទ្ធនឹងតារាតៃវ៉ាន់ Chen Mei-Feng ប្លែកខុសពីទំនាក់ទំនងធម្មតា។ ពិសេសតាមចចាមអារ៉ាម បានបន្លឺឡើងទៀតថា តាមពិតទៅ តួឯករឿង F4 រូបនេះ និងរៀមច្បងវ័យ ៦៨ ឆ្នាំបានទាក់ទងគ្នាអស់រយៈពេល ១២ ឆ្នាំហើយ។

យោងតាម Page 163 បានឲ្យដឹងកាលពីថ្ងៃទី ០១ ខែកក្កដា ថា តារាសម្តែង **Jerry Yan បានហោះពីចិនដីគោក ទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមពិធីខួបកំណើតរបស់ Chen Meifeng ដើម្បីបង្កើតពេលវេលាភ្ញាក់ផ្អើលដល់សិស្សច្បងរបស់ខ្លួន។ តារាចាយសម្រស់វ័យ **៦៨ ឆ្នាំ**បានឲ្យដឹងថា៖ “អរគុណភ្ញៀវអាថ៌កំបាំងដែលតែងតែយកចិត្តទុកដាក់! អរគុណដែលមិនដែលបាត់មុខ ពេលដែលខ្ញុំត្រូវការ”។

គួរបញ្ជាក់ផងដែរថា កន្លងមក Jerry Yan កំពុងតែថតកម្មវិធី I Play Basketball នៅ Hengdian ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ២៨ ខែមិថុនា តារាសម្ដែងរូបនេះបានប្រកាសថាខ្លួនមានរបួស និងសុំដកខ្លួនពីការងារនេះ។ ប៉ុន្តែនៅថ្ងៃទី ០១ ខែកក្កដា តួឯករឿង F4 បានស្ថិតនៅក្នុងស្រុកកំណើតរបស់គាត់ ដើម្បីបង្ហាញខ្លួនក្នុងថ្ងៃខួបកំណើតរបស់ Chen Meifeng។

យោងតាម Page 163 អ្នកទាំងពីរ បានស្គាល់គ្នាតាំងពីឆ្នាំ ២០១២។ អស់រយៈពេល ១២ ឆ្នាំមកនេះ Jerry មិនដែលអវត្តមានពីកម្មវិធីខួបកំណើតរបស់កំពូលតារាស្រីរូបនេះឡើយ។ ក្នុងឆ្នាំ ២០២០ លោក Jerry Yan ថែមទាំងបានធ្វើដំណើរពីទីក្រុងប៉េកាំងទៅទីក្រុងតូក្យូ ដើម្បីជួបជាមួយនឹងរៀមច្បងរូបនេះទៀតផង។ ឈានដល់ឆ្នាំ ២០២១ ដោយសារតែ Chen Meifeng ជាប់រវល់មិនអាចជួបគ្នាបាន តារារូបនេះក៏ឆ្លៀត បានទូរស័ព្ទមក អបអរថ្ងៃកំណើតនាងក្នុងវីដេអូទៀត។

បើទោះជាខាងស្រី នាងមានអាយុ ៦៨ ឆ្នាំហើយក៏ដោយ ប៉ុន្តែតារាជើងចាស់រូបនេះ នៅតែមានរូបរាងកាយសិចស៊ី ទាក់ទាញ ជាមួយនឹងការតុបតែងស្ទីលម៉ូដសម្លៀកបំពាក់បែបយុវវ័យ។

Chen Meifeng កើតនៅឆ្នាំ ១៩៥៦ នៅ Keelung កោះតៃវ៉ាន់ ប្រទេសចិន។ នាងជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ហើយស្នាដៃជាច្រើនដែលនាងបានបង្កើត សុទ្ធតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី៕

