ចិន ៖ ក្រុមការងារគ្រប់គ្រងរបស់តារាសម្ដែង នាង Zhao Lusi បានបញ្ជាក់ថា នាងបានផ្អាករាល់ការតាំងចិត្ត លើការងារ បន្ទាប់ពីនាងត្រូវបានគេមើលឃើញថា នាងត្រូវបានរុញចូលទៅក្នុងមន្ទីរពេទ្យ ដែលបង្កឲ្យមានពាក្យចចាម អារ៉ាមអំពីបញ្ហាសុខភាពធ្ងន់ធ្ងរ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមសារព័ត៌មាន Dimsum Daily សាក្សីនៅកន្លែង កើតហេតុបានពណ៌នាថា នាង Zhao មានភាពទន់ខ្សោយ និងមិនមានលំនឹង ដោយមានជើងញាប់ញ័រ នៅពេលនាងត្រូវបានជួយពីរថយន្តចូល ទៅក្នុងមន្ទីរពេទ្យ។ ជំនួយការម្នាក់ត្រូវបានគេមើលឃើញថា កំពុងព្យាយាមការពារនាងពីភ្នែកសាធារណៈដោយកន្សែង។
វីដេអូនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលនាំឲ្យមានការរំពឹងទុកយ៉ាងទូលំទូលាយ អំពីសុខភាពរបស់នាង ជាមួយនឹងការផ្តល់យោបល់ពីប្រភពផ្សេងៗថា នាងអាចនឹងទទួលរងនូវជំងឺធ្លាក់ ទឹកចិត្តធ្ងន់ធ្ងរ ឬជំងឺសរសៃប្រសាទ។ ការធ្លាក់ចុះនៃសុខភាពរបស់នាងត្រូវបានគេរាយការណ៍ថា បានកើតឡើងអំឡុងពេលថតគម្រោងចុងក្រោយរបស់នាង។
អ្នកចូលចិត្តកម្សាន្ត និងអ្នកសរសេរប្លុក បានសម្ដែងការព្រួយបារម្ភ ដោយពណ៌នាស្ថានភាពរបស់នាងថាធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ។ ពួកគេណែនាំថា សម្ពាធយ៉ាងខ្លាំងពីសកម្មភាពវិជ្ជាជីវៈថ្មីៗ របស់នាងអាចជាមូលហេតុនៃបញ្ហាសុខភាពរបស់នាង។ អ្នកសរសេរប្លក់ម្នាក់បានពណ៌នាអំពីស្ថានភាពនេះថាបានកើនដល់កម្រិត “ធ្ងន់ធ្ងរណាស់”។
ឆ្លើយតបទៅនឹងការរំពឹងទុក ក្រុមការងារគ្រប់គ្រង របស់ នាង Zhao បានបញ្ជាក់ថា តារាស្រីរូបនេះបានជួបវិបត្តិសុខភាពធ្ងន់ធ្ងរ ទោះបីជាពួកគេមិនបានបង្ហាញ ពីលក្ខណៈជាក់លាក់ នៃជំងឺរបស់នាងក៏ដោយ។ ឪពុករបស់នាង Zhao ក៏បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីស្ថានភាពស្ថិរភាពរបស់នាង ប៉ុន្តែការអវត្តមានរបស់ តារាស្រីរូបនេះពីបណ្តាញសង្គម បានបន្តបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្ររបស់នាង៕