ហ្វីលីពីន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងដ៏ល្បីល្បាញជនជាតិ ហ្វីលីពីន Marian Rivera ដែលត្រូវបានគេដាក់ឈ្មោះថា “តារាល្បីបំផុត របស់ហ្វីលីពីន” ថ្មីៗនេះបានត្រឡប់មកលេង ទីក្រុងឌូបៃ ជាកន្លែងដែលនាងបាន ថតរូបអាពាហ៍ពិពាហ៍កាលពីជាង ១០ ឆ្នាំមុន។

នៅលើគណនីបណ្តាញសង្គម Instagram របស់អ្នកនាង Rivera បានបង្ហោះរូបថតគ្រួសារដែលថតនៅទីក្រុងឌូបៃ ហើយបាននិយាយថា នេះគឺជាកន្លែងវិស្សមកាលរបស់គ្រួសារអ្នកនាង ។ ទីក្រុងឌូបៃ គឺជាកន្លែងដែលអ្នកនាង និងតារាសម្តែងហ្វីលីពីន Dingdong Dantes បានថតរូបអាពាហ៍ពិពាហ៍ របស់ពួកគេក្នុងឆ្នាំ២០១៥ ។

អ្នកនាងបានសរសេរថា “ដូចគ្នាប៉ុន្តែខុសគ្នា” ។ គ្រួសាររបស់អ្នកនាងដែលមានសមាជិក ៤ នាក់ ថតរូបជាមួយនឹង ប្រវត្តិនៃសណ្ឋាគារ Burj Al Arab ជាសណ្ឋាគារប្រណីត ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ ដោយឈរនៅលើកោះសិប្បនិម្មិតមួយ ដែលមានចម្ងាយ ២៨០ ម៉ែត្រពីឆ្នេរ Jumeirah និងត្រូវបានតភ្ជាប់ទៅដីគោក ដោយស្ពានឯកជនមួយ សណ្ឋាគារនេះគឺជាកន្លែងខ្ពស់បំផុត មួយរបស់ពិភពលោក ។ រូបរាងរចនាសម្ព័ន ត្រូវបានរចនាឡើង ស្រដៀងនឹងទូកក្តោង។ វាមានឧទ្ធម្ភាគចក្រនៅជិតដំបូល នៅកម្ពស់ ២១០ ម៉ែត្រពីលើដី៕
