កញ្ញា មាន សូនីតា បានសាកថ្ម ដល់ជីវិតរបស់ខ្លួនផ្ទាល់ ដោយបានធ្វើដំណើរកម្សន្តទៅកាន់ ប្រទេសអង់គ្លេស។ តារាសម្តែងរូបនេះ បាននិយាយថា មានតែខ្លួនយើងប៉ុណ្ណោះ ជាអ្នកនិពន្ធដំណើរជីវិតរបស់ខ្លួន យើង ។

សម្រាប់ ១០ ថ្ងៃដំបូងនៃ ឆ្នាំ ២០២៥ កញ្ញា មាន សូនីតា បានផ្តល់កាដូយ៉ាងវិសេសវិសាល ដល់ផ្លូវចិត្ត ដោយបានធ្វើដំណើរកម្សាន្ត ទៅកាន់ ប្រទេសអង់គ្លេស។ កញ្ញា បានបន្តថា ការទៅដើរលេងនៅប្រទេសអង់គ្លេស នេះ មិនត្រឹមតែជាការដើរកម្សាន្តធម្មតា ប៉ុណ្ណោះទេ ប៉ុន្តែរូបនាងបានឃើញនូវភាពវិជ្ជមានជាច្រើន និង ទីកន្លែងថ្មី របស់ប្លែកៗ ដែលមិនធ្លាប់បានឃើញ និង ធ្លាប់បានសាកនាពេលកន្លងមក។

តាមរយៈការបង្ហោះជាវីដេអូ Podcast ខ្លីនៅលើទំព័រហ្វេសប៊ុកផ្លូវការ កញ្ញា មាន សូនីតា បានសួរសុខទុក្ខ ទៅកាន់ប្រិយមិត្តរបស់ខ្លួនថា “យ៉ាងមិចហើយ ជីវិត ១០ រយៈពេល ១០ ថ្ងៃដំបូង នៅក្នុងឆ្នាំ ២០២៥? ” នៅក្នុងនោះ កញ្ញា ក៏បានផ្តាំផ្ញើជាសារលើកទឹកចិត្ត ទៅកាន់ប្រិយមិត្តរបស់នាង ផងដែរ ឱ្យធ្វើការផ្តោតទៅលើគោលដៅ និងព្យាយាមសម្រេចវា ហើយត្រូវគិតវិជ្ជមាន ឱ្យបានច្រើន ព្រោះ មានតែខ្លួនឯង ប៉ុណ្ណោះ អាចធ្វើជាអ្នកនិពន្ធ សម្រាប់សៀវភៅជីវិត របស់ខ្លួនបាន ៕

 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						