សិល្បៈ និង កម្សាន្ត

តួស្រីល្បីឈ្មោះ ក្នុងរឿង F4 ទទួលមរណភាព ក្នុងវ័យ៤៩ឆ្នាំ ដោយសារជំងឺផ្តាសាយ

AFP

បរទេស ៖ របាយការណ៍ពី AsiaOne បង្ហាញថា តារាសម្តែងល្បីឈ្មោះ គឺលោកស្រី Hsu ដែលគេស្គាល់ថា ជា តួស្រីឈ្មោះ សានឆាយ ក្នុងរឿង F4 បានកើតជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារ ក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្រុមគ្រួសាររបស់នាងបានសម្ដែង ការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់នាង ហើយមានបំណងផ្ដល់ព័ត៌មាន លម្អិតបន្ថែមអំពីមរណភាព របស់នាងក្នុងពេលឆាប់ៗនេះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Hsu ទទួលបានភាពល្បីល្បាញ តាមរយៈតួនាទីរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា “Meteor Garden”, “Mars” និង “Summer’s Desire” ។

ជីវិតផ្ទាល់ខ្លួនរបស់នាង រួមទាំងអាពាហ៍ពិពាហ៍ទាំងពីររបស់នាង បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ នាងបានរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei អាយុ ៤៣ ឆ្នាំ ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១ មានកូនពីរនាក់។

នាងបានរៀបការម្តងទៀតជាមួយ DJ Koo អាយុ ៥៥ ឆ្នាំ ដែលជា DJ ជនជាតិកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២ ត្រឹមតែបីខែបន្ទាប់ពីការលែងលះជាមួយលោក Wang ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top