សិល្បៈ និង កម្សាន្ត

៨ចំនុចនេះ ដើម្បីធ្វើអោយក្រចក ស្រស់ស្អាត និងទាក់ទាញ

ស្ទីលក្នុងការតែង ក្រចករបស់ស្រ្តីម្នាក់ៗអាចមិនដូចគ្នា ។ អ្នកខ្លះចូលចិត្តក្រចកវែង អ្នកខ្លះចូលចិត្តក្រចកខ្លី ព្រោះវាងាយស្រួលថែទាំ។ ប៉ុន្តែទោះបីជាអ្នកចូលចិត្តបែបណាក៏ដោយ រឿងសំខាន់ដែលធ្វើឲ្យក្រចកអ្នកមានសោភ័ណភាពនោះ ពុំស្ថិតនៅលើការវែងរបស់ក្រចកនោះទេ ក្រចកដែលវែងពេក ឬខ្លីពេកក៏មិនស្អាតដែរ តែក្រចកដែលវែងល្មមមានភាពរលោងភ្លីថ្លាតាមធម្មជាតិជាក្រចកដែលមានសុខភាពល្អ និងធ្វើឲ្យមើលទៅស្អាតមិនគួរឲ្យជឿពាក្យដែលគេនិយាយ”បើចង់មើលថានរណាមានសុខភាពល្អ និងចេះក្សាអនាម័យឬអត់ ត្រូវមើលត្រង់ក្រចកដៃជើងជាសំខាន់” ។

អាថ៍កំបាង ៨ចំណុច ដើម្បីក្រចកស្អាត៖

១-កាត់ និង ច្រឹបស្បែកបរិវេណក្រចកឲ្យបានរៀបរយ។

២-ទុកឲ្យក្រចកសម្រាក ២ ទៅ ៥នាទី ទើបលាងក្រចកនិងត្រាំដៃក្នុងទឹកក្តៅឧណ្ណៗផ្សំជាមួយទឹកសាប៊ូ យ៉ាងតិច នាទី។ បន្ទាប់មកប្រើច្រាស់ខាត់ក្រចក និងសំអាតវត្ថុកខ្វក់ក្នុងក្រចក និងកោសិកាស្បែកដែលខូច។

៣-ប្រើឈើរុំសំឡី ជ្រលក់ឡេឬប្រេងលាបត្រង់បរិវេណស្បែកជុំវិញក្រចក ដែលមានសភាពយ៉ាប់

៤-ប្រើក្រដាស់ខាត់ ខាត់ក្រចកឲ្យស្អាត។

៥-ជូតឡេ ឬ ប្រេងចេញពីក្រចក ដោយប្រើទឹកថ្នាំលាងក្រចក។ បន្ទាប់មករងចាំឲ្យក្រចកស្ងួតដោយខ្លួនឯងតាមធម្មជាតិ។

៦-លាបទឹកថ្នាំរលោង ស្រោបក្រចកស្តើងៗ ២ដង។

៧-លាបក្រែមបំរុងក្រចកម្តងទៀត ជាការបញ្ចប់

៨-ទុកឲ្យក្រចកស្ងួតខ្លួនឯង តាមធម្មជាតិម្តងទៀត។
ធ្វើបានត្រឹមប៉ុណ្ណេះក្រចករបស់អ្នកនឹងស្អាតរលោងភ្លឺថ្លា ឬ បើចង់លាបពណ៌ក៏អាចធ្វើបានតាមការចូលចិត្ត។
ដោយ៖ ហង្ស សុបញ្ញា

    Most Popular

    To Top