សិល្បៈ និង កម្សាន្ត

អ្នកនិពន្ធអះអាងថា នាងបានផ្តល់កំណើត ដល់កូនទី១៣ របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិកលោកElon Musk

VN Express

អាមេរិក ៖ នាង Ashley St. Clair ដែលជាអ្នកមានឥទ្ធិពល និងជាអ្នកនិពន្ធអភិរក្សនិយម បានអះអាងថា នាងបានបង្កើតកូនទី ១៣ របស់មហាសេដ្ឋី បច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk កាលពី ៥ ខែមុន យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

នាងបានសរសេរកាលពីថ្ងៃសុក្រមុនការបង្ហោះនៅលើ X ដកស្រង់ដោយ Page Six ថា “លោកElon Musk គឺជាឪពុក” ។ ខ្ញុំមិនបានលាតត្រដាងពីមុននេះ ដើម្បីការពារឯកជនភាព និង សុវត្ថិភាពរបស់កូនយើងទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វាបានក្លាយជាច្បាស់ថា ប្រព័ន្ធផ្សព្វផ្សាយថេបប្លេត មានបំណងធ្វើដូច្នេះ មិនថាវានឹងបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ។

ស្ត្រីអាយុ ២៦ ឆ្នាំបានជំរុញ ឲ្យប្រព័ន្ធផ្សព្វផ្សាយគោរពភាពឯកជន របស់កូនគាត់ ដោយបង្ហាញពីបំណងប្រាថ្នា របស់នាងដើម្បីឲ្យពួកគេ មានការចិញ្ចឹមបីបាច់ប្រកប ដោយសុវត្ថិភាពនិងធម្មតា។ នាង St. Clair គឺជាអ្នកអត្ថាធិប្បាយ និងជាអ្នកនិពន្ធបែបអភិរក្ស ដែលមានអ្នកតាមដានជាង ១.១ លាននាក់នៅលើ X ។

លោក Musk មិនបានធ្វើអត្ថាធិប្បាយ ដោយផ្ទាល់លើការអះអាងរបស់នាង St. Clair នោះទេ ប៉ុន្តែលោកបានឆ្លើយតបទៅនឹងការបង្ហោះនៅលើ X ស្នើថា អ្នកនិពន្ធបានរៀបចំផែនការ សម្រាប់ពាក់កណ្តាលទសវត្សរ៍ដើម្បីចាប់លោក Elon Musk ។

នេះបើយោងតាមកាសែត New York Post ថា លោក Musk បាននិយាយក្នុងការឆ្លើយតបនេះថា “Whoa” ។ លោក Musk  ជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិត EV Tesla ស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ SpaceX និងជាបុរសមានបំផុត នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៩៤.២ ពាន់លានដុល្លារ។

លោក និងប្រពន្ធទីមួយ របស់លោក គឺលោកស្រី Justine Wilson មានកូន ៦ នាក់ ទោះបីជាដំបូងរបស់លោកកើតក្នុងឆ្នាំ ២០០២ បានទទួលមរណភាព ដោយសាររោគសញ្ញានៃការស្លាប់របស់ទារកភ្លាមៗ។ លោកមានកូន៣នាក់ទៀតជាមួយប្រពន្ធទី២របស់លោក គឺតារាចម្រៀង Grimes និង៣នាក់ទៀតជាមួយ នាយកប្រតិបត្តិ Neuralink លោក Shivon Zilis ៕

Most Popular

To Top