សិល្បៈ និង កម្សាន្ត

តារាសម្ដែងកូរ៉េខាងត្បូង លោក Yoo Ah-in ត្រូវបានដោះលែងវិញ ក្រោយទទួលបានការព្យួរទោសក្នុងករណីគ្រឿងញៀន

កូរ៉េខាងត្បូង៖តារាសម្តែងកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ លោក Yoo Ah-in ដែលកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងត្រូវបានឃុំខ្លួននៅតុលាការកាលពី ៥ ខែមុន ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ត្រូវបានដោះលែងនៅថ្ងៃអង្គារ បន្ទាប់ពីទទួលបានការព្យួរទោសពីសាលាឧទ្ធរណ៍ នេះយោងតាមការចេញផ្សាយពីគេហទំព័រ Korea Times ។

តារាសម្តែងវ័យ ៣៩ ឆ្នាំ ដែលមានឈ្មោះស្របច្បាប់ថា Uhm Hong-sik ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ Propofol ជាថ្នាំស្ពឹកផ្នែកវេជ្ជសាស្ត្រ ក្រោមលេសនៃនីតិវិធីកែសម្ផស្សចំនួន ១៨១ ដងក្នុងចន្លោះឆ្នាំ ២០២០ និង ២០២២ ។លោកក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំស្ពឹកផ្នែកវេជ្ជសាស្ត្រចំនួន ៣ ផ្សេងទៀត រួមមាន midazolam និង ketamine ។

កាលពីខែកញ្ញាឆ្នាំមុន តុលាការក្រុងសេអ៊ូលកណ្តាលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពិន័យជាប្រាក់ចំនួន ២ លានវ៉ុន (១,៤០០ ដុល្លារ) និងពិន័យ ១,៥ លានវ៉ុន ហើយបានបញ្ជាឲ្យឃុំខ្លួនលោកជាបន្ទាន់។

ទោះជាយ៉ាងណាក៏ដោយ ការកាត់ក្តីសាលាឧទ្ធរណ៍ តុលាការកំពូលទីក្រុងសេអ៊ូល បានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ព្យួររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ លានវ៉ុន ដល់តារាសម្តែង ដោយនិយាយថា ការកាត់ទោសរបស់តុលាការស្រុកនេះ ចាត់ទុកថា ធ្ងន់ និងអយុត្តិធម៌ ក្នុងការពិចារណាពីហេតុផល និងកាលៈទេសៈផ្សេងទៀតសម្រាប់បទល្មើសរបស់លោក៕

Most Popular

To Top