តៃវ៉ាន់៖រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយកាល ពីថ្ងៃអង្គារថា តៃវ៉ាន់កំពុងស៊ើបអង្កេត មនុស្សរាប់សិបនាក់ រួមទាំងតារា សម្តែង តៃវ៉ាន់ប្រុស លោក Wang Talu ពីបទសង្ស័យគេចពីកាតព្វកិច្ច យោធារបស់ប្រទេសលោក យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
ក្រសួងមហាផ្ទៃបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា ការពិនិត្យឡើងវិញនាពេលថ្មីៗនេះ អំពីភាពមិនប្រក្រតី នៅក្នុងការវាយតម្លៃ លើការចុះចូលយោធា បានរកឃើញប្រហែល ៨០ ករណីពាក់ព័ន្ធនឹងការ រំលោភផ្លូវច្បាប់ ដែលអាចកើតមាន ។ ក្រសួងបានបន្តថា ក្នុងចំណោម ពួកគេ គឺជាទាហានដែលមិនមាន បញ្ហាសុខភាពពីមុនត្រូវ បានធ្វើរោគវិនិច្ឆ័យភ្លាមៗថា មានលក្ខខណ្ឌប៉ះពាល់ ដល់សិទ្ធិទទួលបានរបស់ពួកគេ ។
លើសពីនេះ ក្រសួងបានទទួលរបាយ ការណ៍ ពីអ្នកផ្តល់ព័ត៌មាន និងរដ្ឋាភិបាលក្នុងតំបន់អំពីការប៉ុនប៉ង គេចចេញពីការចុះ ចូលតាមមធ្យោបាយ ខុសច្បាប់។ អាយុយោធា នៅតៃវ៉ាន់ គឺ១៨ ឆ្នាំ ដោយមានការពន្យារពេល សម្រាប់ការអប់រំ ថ្នាក់ឧត្តមសិក្សា ទោះបីជាបុរសទាំងអស់ ត្រូវបានតម្រូវឲ្យចូលបម្រើ ក្នុងជួរយោធា រយៈពេលមួយឆ្នាំ នៅពេលពួកគេមានអាយុ ៣៦ ឆ្នាំ។
កាតព្វកិច្ចយោធាត្រូវបានបន្តពីរយៈពេលកាតព្វកិច្ចពីមុនចំនួន ៤ ខែ ដែលចូលជាធរមាននៅដើមឆ្នាំមុន។
សេចក្តីថ្លែងការណ៍បាននិយាយថា ការពិនិត្យឡើងវិញលើការវាយតម្លៃគួរឲ្យសង្ស័យត្រូវបានធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយគណៈកម្មាធិការ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល រួមជាមួយនឹង សមាគមវេជ្ជសាស្ត្រផ្សេងៗគ្នា។
ក្រសួងបាននិយាយថា ករណីរបស់លោក Wang ត្រូវបានកំណត់ដាច់ដោយឡែកពីការត្រួតពិនិត្យ។ ក្រសួងបានបន្តថា សំណុំរឿងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យអយ្យការហើយ។
ទូរទស្សន៍ក្នុងស្រុក TVBS បាននិយាយថា លោក Wang ដែលល្បីល្បាញនៅតៃវ៉ាន់សម្រាប់តួនាទីរបស់លោកក្នុងរឿងកំប្លែងបែបមនោសញ្ចេតនាយុវវ័យឆ្នាំ ២០១៥ “Our Times” ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់ត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារពីបទគេចចេញពីការបម្រើយោធា៕
