សិល្បៈ និង កម្សាន្ត

តាមពិតបុរសម្នាក់ ដែលគេតែងចែកចាយរូប លើបណ្តាញសង្គម ជាតួឯកក្នុងវិស័យ ភាពយន្តមួយនេះ

Johnny Sins កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៧៨ នៅទីក្រុងពីតស៍បឺក រដ្ឋផេនស៊ីលវ៉ាញ៉ា សហរដ្ឋអាមេរិក គឺជាតារាភាពយន្តកូនជ្រូក ដ៏ល្បីល្បាញ និងជាអ្នកផលិតវីដេអូ លើយូធូបមួយរួបផងដែរ ។ លោកបានក្លាយជាមនុស្ស ដែលមានការទទួលស្គាល់ យ៉ាងទូលំទូលាយ ក្នុងឧស្សាហកម្មភាពយន្ត មនុស្សពេញវ័យ ដោយសាររូបរាងដ៏សង្សារ និងទាក់ទាញរបស់លោក ។

មុនពេលចូលក្នុងឧស្សាហកម្មភាព យន្តបែបមនុស្សពេញវ័យ Johnny Sins ធ្លាប់ធ្វើការក្នុងវិស័យសំណង់។ លោកបានចូលក្នុងឧស្សាហកម្មនេះនៅឆ្នាំ ២០០៦ នៅពេលដែលលោកមានអាយុ ២៨ ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកបានបង្ហាញខ្លួនក្នុងរឿងជាង ៣ ០០០ រឿង ដែលធ្វើឱ្យលោកក្លាយជាតារា ដ៏ពេញនិយមបំផុត ម្នាក់ក្នុងឧស្សាហកម្មនេះ។

លោក Johnny Sins ក៏បានក្លាយជាអ្នកផលិតវីដេអូលើយូធូប ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ដោយមានអ្នកចុច Subscribe ប្រហែល ២.១ លាននាក់។ Channel Youtube របស់លោក ដើមឡើយបានផ្តោត លើជីវិតផ្ទាល់ខ្លួន និងការផ្តល់យោបល់ផ្លូវភេទ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទៅជាវីដេអូបែប Reaction និង Vlog ជំនួសវិញ។

តារាសិចរូបនេះ បានក្លាយជាប្រធានបទ គេយកទៅធ្វើជា Memes ដែលជារឿយៗបង្ហាញពីតួនាទីផ្សេងៗ ដែលលោកបានសម្តែងក្នុងភាពយន្តកូនជ្រូក ដូចជា តួនាទីជាគ្រូពេទ្យ ជាអ្នកជួសជុលរថយន្ត និងជាអ្នកអវកាសយានិក។ Memes ទាំងនេះបានធ្វើឱ្យលោក កាន់តែមានការទទួលស្គាល់ យ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គម។

ទោះបីជាមានកេរ្តិ៍ឈ្មោះជាសាធារណៈក៏ដោយ លោក Johnny Sins បានរក្សាភាពស្ងប់ស្ងាត់ចំពោះជីវិតឯកជនផ្ទាល់ខ្លួន និងការងាររបស់លោក ។ លោកបានរស់នៅក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ហើយបានរៀបការជាមួយ តារាភាពយន្តក្នុងវិស័យដូចគ្នា ដ៏ល្បីឈ្មោះមួយរូប គឺនាង Kissa Sins ដែលពួកគេបានបែកគ្នារយៈពេលខ្លីនៅឆ្នាំ ២០១៩ ប៉ុន្តែបានត្រូវគ្នាម្តងទៀតនៅឆ្នាំ ២០២០ ៕

Most Popular

To Top