សិល្បៈ និង កម្សាន្ត

គ្រួសារ របស់តារាសម្ដែង កូរ៉េខាងត្បូង នាង Lee Ji Ah កំពុងមានជម្លោះរឿង មរតកតម្លៃ ២៤ លានដុល្លារអាមេរិក

Photo from Lee's Instagram

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រួសារ របស់តារាសម្តែងនាង Lee Ji Ah បច្ចុប្បន្នកំពុងជាប់គាំង ក្នុងជម្លោះផ្លូវច្បាប់លើដីមួយ កន្លែងមានតម្លៃ ៣៥ ពាន់លានវ៉ុន ស្មើនឹង ២៤.៤ លានដុល្លារអាមេរិកជាមរតក របស់ជីតាចុងរបស់នាង ។

ដកស្រង់ចេញពីសារព័ត៌មានកូរ៉េខាងត្បូង The Fact កាសែត Korea Times បានរាយការណ៍ថា ដីនេះស្ថិតនៅខេត្ត Gyeonggi ហើយពីមុនត្រូវបានគេប្រើជាទីតាំងយោធា។ ឪពុករបស់នាង Lee ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ ត្រារបស់បងប្អូនបង្កើត របស់គាត់ដោយគ្មានការយល់ព្រម ក្នុងការក្លែងបន្លំអំណាចមេធាវីដើម្បីទាមទារដី។ ទោះយ៉ាងណា ព្រះរាជអាជ្ញាបានជម្រះ គាត់ពីការចោទប្រកាន់ទាំងអស់នៅថ្ងៃទី ៧ ខែកុម្ភៈ។

នាង Lee បានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈភ្នាក់ងារគ្រប់គ្រងរបស់នាង BH Entertainment ដើម្បីឃ្លាតឆ្ងាយពីជម្លោះដែលកំពុងបន្ត។ នាង Lee បាននិយាយថា ចាប់តាំងពីក្លាយជាឯករាជ្យនៅអាយុ ១៨ ឆ្នាំ ខ្ញុំមិនដែលបានទទួលជំនួយផ្នែកហិរញ្ញវត្ថុណាមួយពីឪពុកម្តាយរបស់ខ្ញុំទេ ដោយសារតែមានប្រវត្តិគ្រួសារដ៏ស្មុគស្មាញ ខ្ញុំត្រូវបានគេឃ្លាតចេញពីពួកគេជាងមួយទសវត្សរ៍មកហើយ។

នាង Lee អាយុ ៤៧ ឆ្នាំបានបង្ហាញខ្លួន ជាលើកដំបូងនៅលើអេក្រង់កាលឆ្នាំ ២០០៧ ជាមួយនឹងរឿងភាគ “The Legend” ហើយទទួលបានប្រជាប្រិយ ភាពយ៉ាងឆាប់រហ័ស។ អាជីពរបស់នាងរួមមានតួនាទីសំខាន់ៗនៅក្នុងរឿងភាគផ្សេងទៀតដូចជា “Beethoven Virus” “Athena: Goddess of War” និង “The Penthouse: War in Life” ៕

Most Popular

To Top