ព័ត៌មានអន្តរជាតិ

មើលនិស្ស័យ មនុស្ស តាមរយៈការ ស្តាប់បទចំរៀង

ចូលចិត្តស្តាប់បទអន្តរជាតិ បើអ្នកចូលចិត្ត ស្តាប់បទចំរៀង អន្តរជាតិ ដែលកំពុងពេញនិយម អ្នកគឺជាមនុស្សដែល ចូលចិត្តការសប្បាយ មានចំណាប់អារម្មណ៍ទៅលើអ្វី ដែលឃើញពីសម្បកខាងក្រៅ ច្រើនជាងអ្វីដែលមាននៅក្នុងចិត្ត ក៏ប៉ុន្តែជាមនុស្សដែលចូល ចិត្តប្រឡូកសង្គម និងចូលចិត្តនូវរាល់អ្វី ដែលថ្មីហើយប្លែកមានចិត្ត ឧស្សាហ៍ព្យាយាមចំពោះស្ថេរភាពជីវិតខ្លួន ។

ចូលចិត្តស្តាប់បទចម្រៀង ចាស់ពីសម័យមុន អ្នកជាមនុស្សស្រមើស្រមៃ ច្រើនឆាប់មានអារម្មណ៍ ប្រែប្រួល ពូកែចងចាំនូវរឿងរ៉ាវផ្សេងៗទោះកន្លងផុតទៅយូរយារហើយក៏ដោយ ជាមនុស្សមានមេត្តាធម៌ ចូលចិត្តអ្នកដទៃ ហើយជាអ្នកនាំមុខគេផ្នែកអភិរក្សនិយម ។
ចូលចិត្តស្តាប់បទចម្រៀង ស្រុកស្រែ ឬចម្រៀងប្រជាប្រិយ ជាមនុស្ស ដែលមានចិត្ត អាណិតអាសូរគេ ចូលចិត្តចង មិត្តភាពជាមួយមនុស្សផង ទាំងពួង អាចសម្របខ្លួនចូលចុះក្នុង ចំនោមមនុស្សគ្រប់ស្រទាប់ វណ្ណៈជីវិតរស់នៅក្នុង សភាពសាមញ្ញធម្មតា សម្លឹងមើលទៅពិភពលោកខាងក្រៅប្រកបដោយគំនិតសុទិដ្ឋិនិយម ដាក់ចិត្តដាក់កាយជួយ អ្នកដទៃ ដោយក្តីពេញចិត្ត មិនចេះធុញថប់ក្នុងជីវិតឡើយ ។

ចូលចិត្តស្តាប់បទកំពុងពេញនិយម អ្នកជាមនុស្សចូលចិត្តការសប្បាយ មិនសូវមានភាពប្រាកដក្នុងចិត្តប៉ុន្មានឡើយ ហើយក៏មិនទាន់មានគោលដៅច្បាស់លាស់នៅក្នុងជីវិតដែរ ថែមទាំងជាមនុស្សដែលឆាប់ប្រែចិត្ត ស្រមើស្រមៃ ហើយថែមទាំងចង់ឲ្យមនុស្សដែលនៅជុំវិញអ្នកស្គាល់។ តែទង្វើរបស់អ្នក មិនត្រូវបានគេយកចិត្តទុកដាក់ ឬទទួលស្គាល់ទេ អ្នកនឹងនៅមិនសុខឡើយ ព្រោះអ្នកមិនទាន់ចេះគិតថា ការពិតមនុស្សយើងត្រូវមានជំហជាក់លាក់ ។
ចូលចិត្តស្តាប់បទចម្រៀងពិសេសដោយឡែក អ្នកមិនដេញតាមចរន្តនិយមទេ គឺចូលចិត្តបទចម្រៀង ពិសេសណាមួយ ដែលត្រូវចិត្តប៉ុណ្ណោះ។ អ្នកគឺជាមនុស្សមានពិភពផ្ទាល់ខ្លួន ដាច់ដោយឡែកពីគេ ពូកែស្រមើស្រមៃ មិនខ្វល់ពីអ្នកណា មានជំនឿលើខ្លួនឯងខ្ពស់ និងមានចំហរផ្ទាល់ខ្លួន ។

ចូលចិត្តស្តាប់បទចម្រៀងចម្រុះ ជាមនុស្សមិនប្រាកដ និយមឡើយ សាវ៉ា រារែក តែអាចបទបែនទៅ តាមកាលៈទេសៈបានល្អណាស់ ។ ជាមនុស្សចុះសំរុងនឹងសង្គមរស់នៅ រស់មានគ្នា ។

Most Popular

To Top