សិល្បៈ និង កម្សាន្ត

ភោជនីយដ្ឋានទឹកធ្លាក់ របស់ប្រទេសពីលីពីន ផ្តល់មកនូវបទពិសោធន៍នៃការចងចាំ ដ៏អស្ចារ្យមួយ

ភោជនីយដ្ឋានទឹកធ្លាក់ The Labassin គឺភោជនីយដ្ឋានគួរឲ្យទាក់ទាញបំផុតសម្រាប់អ្នកដែលបានទៅទស្សនានៅទីនោះ។ ពិសេសជាងនេះទៅទៀត វាធ្វើឲ្យភ្ញៀវទាំងអស់មានអារម្មណ៍ភ្ញាក់ផ្អើលនូវអ្វីដែលពួកគេមិនធ្លាប់ឃើញពីមុនមក។


The Labassin មានទីតាំងនៅក្នុងរម្មណីយដ្ឋាន Villa Escudero ក្នុងស្រុក San Pablo,ខេត្ត Quezon ប្រទេស ពីលីពីន។

អ្នកដែលបានទៅទីនោះអាចរីករាយជាមួយនឹងសម្បត្តិធម្មជាតិដ៏ស្រស់ត្រកាល អមជាមួយនឹងរម្មណីយដ្ឋានដ៏គួរឲ្យទាក់ទាញ។

ម្យ៉ាងវិញទៀត អ្នកអាចរីករាយជាមួយនឹងការភ្លក់ម្ហូបរបស់ជនជាតិពីលីពីន ក្នុងខណៈពេលដែលអ្នកកំពុងតែអង្គុយត្រាំទឹកនៅក្នុងអាង នៃទឹកធ្លាក់សិប្បនិម្មិតដ៏ធំមួយ។ ចំណែកឯ សំលេងនៃទឹកធ្លាក់ លាយឡំជាមួយនឹងការភ្លក់មុខម្ហូបពីលីពីន គឺជាបទពិសោធន៏ដ៏អស្ចារ្យពិតៗ។

ដោយ​​​​​​​​​​​​​​​​​​​​​​​​​៖ ហង្ស សុបញ្ញា

Most Popular

To Top