យោងទៅតាមគេហទំព័រ Yahoo បានឲ្យដឹងថា វ៉េបសាយ Cheap-Chic-Weddings.com បានធ្វើការប្រកាស អ្នកដែលបានឈ្នះដោយមានស្នាដៃឆ្នើមក្នុងការច្នៃម៉ូតរ៉ូបកូន ក្រមុំធ្វើអំពីក្រដាសអនាម័យ នៅក្នុងកម្មវិធីជឿឬមិនជឿ។
បេក្ខជនចំនួន៣រួបដែលបានជាប់នៅ ក្នុងវគ្គផ្តាច់ព្រ័ទ្ធត្រូវបានទៅលើ បេក្ខជនដែលមកពីប្រទេស តៃវ៉ាន់ Illinois និងរដ្ឋតិចសាស ដោយសារតែពួកគេមានទឹក ដៃល្អជាងគេបំផុតក្នុងចំនោមបេក្ខជន ដែលមកពីបណ្តាប្រទេសមួយចំនួនទៀតទូទាំងពិភពលោក។
គួរបញ្ជាក់ដែរថា អ្នកដែលបានទទួលជ័យលាភីទាំងនោះ បានទទួលបានទឹកប្រាក់ចំនួន ១០០០ដុល្លារសហរដ្ឋអាមេរិក។ ហើយរ៉ូបកូនក្រមុំដែលបានឈ្នះទាំង៣សម្រាប់នោះ ត្រូវបានយកទៅដាក់តាំងនៅក្នុងសារមន្ទីររបស់កម្មវិធីជឿ ឬមិនជឿជុំវិញពិភពលោក។
ដោយ៖ ហង្ស សុបញ្ញា
