សិល្បៈ និង កម្សាន្ត

នាង Thae Su Nyein ប្រឈមមុខនឹងការរិះគន់ចំពោះបង្ហាញខ្លួននៅកម្មវិធី Miss World Myanmar បន្ទាប់ពីបាត់បង់តំណែងជើងឯករងទី 2 MGI

មីយ៉ាន់ម៉ា៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បវរកញ្ញា Miss Grand Myanmar 2024 នាង Thae Su Nyein បានទទួលរងការរិះគន់ចំពោះបង្ហាញខ្លួននៅកម្មវិធីនៅយប់ចុងក្រោយនៃការប្រឡងបវរកញ្ញាពិភពលោក “Miss World Myanmar” ឆ្នាំនេះ ទោះបីជាមិនមែនជាម្ចាស់ពានក៏ដោយ។

ពិធីឡើងគ្រងរាជ្យនៅថ្ងៃទី៥ ខែមីនា នាង Thae បានដើរលើឆាកសម្រាប់បង្ហាញវត្តមានជាប្រពៃណីដែលម្ចាស់ជើងឯកដើរលើឆាកជាលើកចុងក្រោយ មុនពេលប្រគល់មកុដឲ្យអ្នកឈ្នះថ្មី។ កិត្តិយសនេះត្រូវបានទៅលើ Yoon Theint Theint Nway ជាម្ចាស់ពានក្នុងការប្រកួតបវរកញ្ញាពិភពលោករបស់មីយ៉ាន់ម៉ាលើកមុន មិនមែននាង Thae ទេ។

វីដេអូនៃការសម្ដែងរបស់នាង Thae បានបង្ហោះនៅលើទំព័រ Facebook Missosology បានបង្កឲ្យមានការរិះគន់ ដោយមនុស្សជាច្រើនបានអះអាងថា នាងទទួលបានសិទ្ធិពិសេសដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់នាងជាមួយ លោក Htoo Ant Lwin អតីតនាយកជាតិ Miss Grand International (MGI) Myanmar ត្រូវបានគេរាយការណ៍ថាមានឥទ្ធិពលក្នុងការជ្រើសរើសតំណាងប្រទេសមីយ៉ាន់ម៉ាសម្រាប់ Miss World នៅឆ្នាំនេះ។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតបានការពារថា នាង Thae Su Nyein ។

អ្នកបញ្ចេញមតិម្នាក់ទៀតបានលើកឡើងថា ប្រហែលជានាយកថ្នាក់ជាតិរបស់នាងនៅ MGI ឥឡូវនេះគឺជាម្ចាស់សិទ្ធិផ្តាច់មុខនៃបវរកញ្ញាពិភពលោកមីយ៉ាន់ម៉ា ហេតុនេះហើយបានជានាងដើរចុងក្រោយបង្អស់។ រីឯ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបានសរសេរថា នាងទើបតែ១៨ឆ្នាំសោះ ហេតុអ្វីបានជារិះគន់យុវតីម្នាក់ថាសម្រេចក្ដីសុបិន?៕

Most Popular

To Top