វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Nguyen Thuc Thuy Tien ដែលជាបវរកញ្ញាអន្តរជាតិ២០២១ “Miss Grand International 2021” នឹងលែងធ្វើជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់តៃវ៉ាន់ប្រចាំនៅវៀតណាម ចាប់ពីខែឧសភានេះតទៅ បន្ទាប់ពីរឿងអាស្រូវរបស់នាងជុំវិញការផ្សាយពាណិជ្ជកម្មមិនពិត។
លោក Derek Chou ប្រធានតំណាងការិយាល័យទេសចរណ៍តៃវ៉ាន់ប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា កិច្ចសន្យារបស់នាងនឹងផុតកំណត់នៅខែឧសភា ហើយនឹងមិនបន្ត។ លោក Chou បានបន្តថា ការិយាល័យត្រូវបានជូនដំណឹងយ៉ាងពេញលេញអំពីការចូលរួមរបស់នាងក្នុងការផ្សាយពាណិជ្ជកម្មមិនពិតរបស់ Kera Supergreens Gummies ជាអាហារបំប៉នជាតិសរសៃ។
យើងក៏មិនបានរៀបចំសកម្មភាពផ្សព្វផ្សាយណាមួយ ដែលមាននាង Thuy Tien ជាឯកអគ្គរដ្ឋទូតតាំងពីខែមីនាមកម្ល៉េះ ខណៈយើងទទួលស្គាល់ថា នាងបានបំពេញភារកិច្ចរបស់នាងបានយ៉ាងល្អកាលពីឆ្នាំមុន នាពេលថ្មីៗនេះបានធ្វើឲ្យខូចមុខមាត់ និងការខិតខំប្រឹងប្រែងដែលនាងបានសាងពីមុនមក។
លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំ យើងស្វែងរកមុខមាត់ថ្មី ដើម្បីធ្វើជាឯកអគ្គរាជទូតទេសចរណ៍របស់តៃវ៉ាន់ប្រចាំនៅវៀតណាម ដូច្នេះហើយយើងមិនមានគម្រោងបន្តកិច្ចសន្យារបស់នាង Thuy Tien ទេ។
នាង Tien ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍នៅខែតុលា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកាន់ដំណែង នាងបានបង្ហោះវីដេអូទេសចរណ៍ជាច្រើនដែលបង្ហាញពីតៃវ៉ាន់នៅលើ YouTube ផ្លូវការរបស់នាង៕
