កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារា YouTube កំពូលអ្នកប្រមាញ់អ្នកបើកបរស្រវឹងដែលមានអាយុ ៤០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យអ្នកដទៃស្លាប់ ខណៈរូបលោកកំពុងផ្សាយផ្ទាល់ការដេញតាមរថយន្តដែលសង្ស័យអ្នកបើកបរស្រវឹង។
ការិយាល័យព្រះរាជអាជ្ញាស្រុក Gwangju បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចោទប្រកាន់បុរសអាយុ ៤១ ឆ្នាំម្នាក់ដែលមាននាមត្រកូល Choi ដោយគ្មានការឃុំខ្លួន លើការចោទប្រកាន់ រួមទាំងការគំរាមកំហែងរួមគ្នាក្រោមច្បាប់ផ្តន្ទាទោសនៃអំពើហិង្សា។
លោក Choi ត្រូវបានចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដោយផ្ទាល់ និងដោយប្រយោល ដែលបានកើតឡើងប្រហែលម៉ោង ៣:៥០ ទៀបភ្លឺ ថ្ងៃទី ២២ខែកញ្ញាឆ្នាំមុន នៅលើផ្លូវមួយក្នុង Sanwol-dong ស្រុក Gwangsan ទីក្រុង Gwangju ។
លោកត្រូវបានគេស្គាល់ថា ជាកំពូលអ្នកប្រមាញ់ការបើកបរស្រវឹងនៅលើ YouTube លោក Choi បានរាយការណ៍អំពីរថយន្តស្ព័រ (SUV) បើកបរដោយបុរសម្នាក់អាយុពាក់កណ្តាល ៣០ ទៅកាន់ប៉ូលីសដោយសង្ស័យថា ស្រវឹង។ បន្ទាប់មកលោកបានផ្សាយបន្តផ្ទាល់ការដេញតាមរថយន្តជាបន្តបន្ទាប់នៅលើ YouTube ។
រថយន្ត ២ គ្រឿងដែលបើកបរដោយសមាជិករូបលោក Choi ក៏បានចូលរួមដេញតាមផង ស្រាប់តែបុរសត្រូវបានគេដេញតាមនោះ បានទៅបុករថយន្តធំដែលចតរួចស្លាប់ ។ លោក Choi ក៏ត្រូវបានចោទប្រកាន់ពីបទបង្ខាំងអ្នកបើកបរដោយខុសច្បាប់កាលខែធ្នូ ឆ្នាំ ២០២៣ ដោយរារាំងគាត់មិនឲ្យចេញពីឡានរបស់គាត់។
ព្រះរាជអាជ្ញាក៏បានចោទប្រកាន់សមាជិក ១២ នាក់របស់លោក Choi បានចូលរួមក្នុងការដេញតាមរថយន្តផងដែរ។
មន្ត្រីអយ្យការម្នាក់បាននិយាយថា យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មដែលបង្កគ្រោះថ្នាក់ដល់មនុស្សចំនួន មិនបានបញ្ជាក់ ក្រោមលេសនៃការប្រុងប្រយ័ត្ន៕
