សិល្បៈ និង កម្សាន្ត

លោកស្រី ហង់ ស៊ីមន ៖ សហព័ន្ធកីឡារាំកម្ពុជា បញ្ជូនក្រុមអត្តពលិករាំ ២៤នាក់ ចូលរួម WDSF Southeast Asain Championship 2025 នៅវៀតណាម

ភ្នំពេញ ៖ សហព័ន្ធកីឡារាំកម្ពុជា នឹងបានបញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៤នាក់ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡារាំជ្រើសរើស ជើងឯកអាស៊ី ឆ្នាំ២០២៥ “WDSF Southeast Asain Championship 2025” ដែលប្រឹព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋ សង្គមនិយមវៀតណាម ។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡារាំកម្ពុជា នឹងបានបញ្ជូនគណៈប្រតិភូចំនួន ២៤នាក់ចូលរួមការប្រកួត កីឡារាំ wDSF Asian-South East Asian Championship 2025 ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

លោកអគ្គលេខាធិការបានបន្តថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៤នាក់ រួមមានលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ជាប្រធានប្រតិភូ លោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ និងកីឡាករចំនួន ៥ នាក់ កីឡាករ សេង សុគីម កីឡាករជម្រើសជាតិ កីឡាករ ភុន ស៊ីវុត កីឡាករជម្រើសជាតិ កីឡាករ ជុំ លីហៀង កីឡាករជម្រើសជាតិ កីឡាករ ឱ មេត្តា កីឡាករជម្រើសជាតិ កីឡាករ ឡុង ចំណូល កីឡាករជម្រើសជាតិ។ កីឡាការិនីចំនួន ៥ នាក់ គឺកីឡាការិនី ម៉ូវ ដានីតា កីឡាការិនីជម្រើសជាតិ កីឡាការិនី សាន រ៉ូហ្ស កីឡាការិនីជម្រើសជាតិ កីឡាការិនី ឱ រក្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី កីឡាការិនីជម្រើសជាតិ កីឡាការិនី លាង ឡុងអឺ កីឡាការិនីជម្រើសជាតិ ។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា សហព័ន្ធក៏បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីថ្នាលចូលរួមដែរ គឺកីឡាករ គឹម ហួរ កីឡាករថ្នាល កីឡាករ ឃីម ហុង កីឡាករថ្នាល កីឡាករ ជុំ រាជា កីឡាករបម្រុង កីឡាករ ជុំ រាជវជីរៈកីឡាករបម្រុង
កីឡាករ សេង សុខគ័ង កីឡាករបម្រុង និងកីឡាការិនី ឱ រចនី កីឡាការិនីបម្រុង កីឡាការិនី សុខ ចិន្ត កីឡាការិនី ណាប់ ម៉ូល្លិកាទេពីន កីឡាការិនី ៕

Most Popular

To Top