សិល្បៈ និង កម្សាន្ត

ចិញ្ចៀនភ្ជាប់ពាក្យ ជាមួយនាង Georgina Rodriguez និងកីឡាករ Cristiano Ronaldo មានតម្លៃប៉ុន្មាន?

VN Express

បរទេស៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានបង្ហាញទំនាក់ទំនងសេ្នហា របស់លោកជាមួយនាង Georgina Rodriguez ដោយបង្ហាញចិញ្ចៀនភ្ជាប់ពាក្យពេជ្រ ដែលមានតម្លៃរាប់លានដុល្លារ ដល់នាង។

ចិញ្ចៀនដែលត្រូវបានបង្ហាញដោយនាង Georgina នៅលើបណ្តាញ សង្គម Instagram កាលពីថ្ងៃអង្គារបានរីករាលដាល យ៉ាងឆាប់រហ័សសម្រាប់ទំហំដ៏ គួរឲ្យទាក់ទាញបំផុត និងមានប្រវែងប្រហែលជុំវិញ ៥ សង់ទីម៉ែត្រ ។

នេះបើយោងតាមសារព័ត៌មាន India Times ចេញផ្សាយថា ត្បូងពេជ្រកាត់រាងពងក្រពើកណ្តាលមានទម្ងន់ពី ២៥ ទៅ ៣០ ការ៉ាត់ (ប្រហែល ៥-៦ ក្រាម) ហើយត្រូវបានអមដោយត្បូងពេជ្រៗចំនួន ២ ប្រហែល ១ ការ៉ាត់នីមួយៗ ។ ពេជ្រសំខាន់ត្រូវបានវាយតម្លៃថា ល្អឥតខ្ចោះដែលបំពេញ តាមស្តង់ដារឧស្សាហកម្មខ្ពស់បំផុត សម្រាប់ការកាត់ ភាពច្បាស់លាស់ និងភាពភ្លឺស្វាង ។

នេះបើតាមលោក Patiala បានឲ្យដឹងថា អ្នកជំនាញគ្រឿងអលង្ការប៉ាន់ប្រមាណតម្លៃ របស់វាចន្លោះពី ២ លានដុល្លារទៅ ៥ លានដុល្លារ។ Laura Taylor នៃក្រុមហ៊ុនពេជ្រ Lorel បានដាក់វានៅផ្នែកខាងក្រោម ខណៈ Ajay Anand នៃ Rare Carat បានផ្តល់យោបល់ថា វាអាចមានតម្លៃរហូតដល់ ៥ លានដុល្លារ ។ សម្រាប់ការប្រៀបធៀប ចិញ្ចៀនដែលថ្លៃបំផុត លើពិភពលោកគឺ Pink Star មានតម្លៃជាង ៧១ លានដុល្លារ៕

Most Popular

To Top