សិល្បៈ និង កម្សាន្ត

រាជនី សម្រស់ហ្វីលីពីន នាង Acquene Arradaza បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមប្រដាប់អាវុធ ចាប់ពង្រត់នាង

VN Express

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ពីការរកឃើញសាកសពរបស់នាង Acquene Arradaza ដែលបានឈ្នះការប្រលងបវរកញ្ញា Matag-ob 2012 បន្ទាប់ពីនាងត្រូវបានចាប់ពង្រត់ ដោយជនប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ ៣ នាក់នោះ ។

យោងតាមកាសែត The Manila Times បាននិយាយថា សាកសពរបស់រាជនីសម្រស់ ត្រូវបានគេប្រទះឃើញអណ្តែតនៅឆ្នេរសមុទ្រ Leyte ប្រទេសហ្វីលីពីន ។ នាង Arradaza ត្រូវបានគេឃើញចុងក្រោយនៅព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅទីក្រុង Ormoc ជាកន្លែងដែលនាងត្រូវបានចាប់ខ្លួន ដោយជនសង្ស័យ ។ ប្អូនស្រីរបស់នាង Patricia បានរាយការណ៍ពីការចាប់ពង្រត់ ទៅប៉ុស្តិ៍ប៉ូលីសក្រុង Ormoc នៅថ្ងៃទី ៤ ខែសីហា វេលាម៉ោងប្រហែល ៨ ព្រឹក ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យស្លៀកពាក់ខោជើងវែងពណ៌ខ្មៅ អាវយឺតដៃវែង និងមួកសុវត្ថិភាព បានអូសអារ៉ាដាហ្សា ចូលរថយន្ត Toyota Wigo ពណ៌ខ្មៅ ពាក់ស្លាកលេខ 1799 ហើយរថយន្តបានរត់គេចខ្លួនភ្លាមៗ ធ្វើដំណើរឆ្ពោះទៅកាន់កាណាកា ខណ្ឌ Leyte ។ វីដេអូ CCTV ក្រោយមកបានបញ្ជាក់ថា រថយន្តដូចគ្នានេះ ត្រូវបានគេឃើញធ្វើដំណើរឆ្ពោះទៅទីក្រុង Tacloban ភ្លាមៗបន្ទាប់ពីកើតហេតុ។ អាជ្ញាធរជឿថា ការវាយប្រហារត្រូវបានកំណត់គោលដៅ និងរៀបចំទុកជាមុន។

Patricia ក៏បានលាតត្រដាង ឲ្យដឹងថា បងស្រីរបស់នាងបានទាក់ទងជាមួយបុរសម្នាក់ឈ្មោះ Pay-ap Drilon ជាអ្នកស្រុកបារ៉ាងហ្គា ដដែលនៅ ព្រឹកថ្ងៃចាប់ពង្រត់ ។ ពេលនេះអាជ្ញាធរកំពុងធ្វើការតាមដាន តាមចាប់ជនដែលទទួលខុសត្រូវលើការចាប់ពង្រត់ និងស្លាប់របស់នាង៕

Most Popular

To Top