អូស្ត្រាលី ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងឥណ្ឌា នាង Navya Nair ត្រូវបានពិន័យជាប្រាក់ចំនួន ២,0000 ដុល្លារអូស្រ្តាលី ស្មើនឹង ១,៣២០ ដុល្លារអាមេរិក សម្រាប់ការខកខានមិន បានប្រកាសផ្កាម្លិះ នៅពេលមកដល់ទីក្រុងមែលប៊ន កាលពីដើមខែនេះ។
សារព័ត៌មាន ABC News បានរាយការណ៍ថា នាង Nair បានចាកចេញពីទីក្រុង Kochi ប្រទេសឥណ្ឌា ហើយធ្វើដំណើរឆ្លងកាត់ប្រទេសសឹង្ហបុរី ធ្វើដំណើរទៅកាន់ទីក្រុង Melbourne ដោយកាន់ផ្កាម្លិះ Gajra ដែលឪពុករបស់នាងបានផ្តល់ឲ្យ សម្រាប់ពាក់សក់របស់នាង។
ដោយបារម្ភពីផ្កានឹងក្រៀមក្នុងពេលធ្វើដំណើរដ៏ឆ្ងាយ ឪពុករបស់នាងបាន ជូនកម្រងផ្កាទី២ដល់នាង ពេលនាងទៅដល់ប្រទេសអូស្ត្រាលី ដែលនាងទុក ក្នុងកាបូបតាមខ្លួន។ នាង Nair មិនបានប្រកាសផ្កា នៅពេលមកដល់ឡើយ។
នៅពេលមន្រ្តីនៅអាកាសយានដ្ឋាន Melbourne បានរកឃើញកម្រងផ្កា នាងត្រូវបានគេពិន័យប្រាក់ចំនួន ២,000 ដុល្លារអូស្រ្តាលី។
នេះបើយោងតាមកាសែត New York Post ថា ក្រោយមក នាងបាននិយាយថា នាងមិនបានដឹងថា វត្ថុផ្កាដែលចាំបាច់ត្រូវប្រកាសនោះទេ ។
ក្នុងការបង្ហោះបណ្តាញសង្គម Instagram នាង Nair បាននិយាយថា នាងកំពុងធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ Onam នៅ Victoria ដែលរៀបចំដោយសមាគម Malayalee នៃ Victoria ។ Onam គឺជាពិធីបុណ្យប្រមូលផលរយៈពេល ១០ ថ្ងៃពីរដ្ឋ Kerala ប្រទេសឥណ្ឌា។
យោងតាមនាយកដ្ឋានកសិកម្ម ជលផល និងរុក្ខាប្រមាញ់ថា ការនាំផ្កាចូលក្នុងប្រទេសអូស្ត្រាលីមិនមែនជាការខុសច្បាប់នោះទេ ប៉ុន្តែត្រូវតែប្រកាស។ អ្នកដំណើរអាចនាំយកមកនូវប្រអប់តូចៗចំនួនប្រាំមួយ ឬបាច់ផ្កាស្រស់តាមអាកាស ឬសមុទ្រ ប្រសិនបើពួកគេបំពេញតម្រូវការជីវសុវត្ថិភាព៕
