សិល្បៈ និង កម្សាន្ត

តារា TikTok ដ៏សិចស៊ី ជនជាតិវៀតណាម ៖ នាងបានលក់ថ្នាំបំប៉នកូឡាជែន ក្លែងក្លាយ ដោយមិនដឹងខ្លួន

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារា TikTok ដ៏សិចស៊ីជនជាតិ វៀតណាម ដែលមានអ្នកចូលមើលជាង ៤០ លានដង បានអះអាងថា នាងមិនបានដឹងថា គ្រាប់កូឡាជែនបន្លែ ដែលនាងលក់នេះ ក្លែងក្លាយឡើយ និងមានសារធាតុហាមឃាត់ ដោយសារតែនាងជឿជាក់ លើក្រុមហ៊ុនផលិតពេក ។

ប៉ូលីសទីក្រុងហូជីមិញបានចាប់ខ្លួននាង Vo Thi Ngoc Ngan ត្រូវអ្នកគាំទ្រស្គាល់ថា នាង Ngan 98 កាលពីថ្ងៃចន្ទពីបទលក់ថ្នាំបញ្ចុះទម្ងន់ក្លែងក្លាយ និងកូឡាជែន “Collagen” ដែលមានសារធាតុហាមឃាត់គ្រោះថ្នាក់ បន្ទាប់ពីការស៊ើបអង្កេត អស់រយៈពេលជាង ៤ ខែ។

ការធ្វើកោសល្យវិច្ច័យ ធ្វើឡើងនៅមន្ទីរពិសោធន៍ នៃក្រសួងសន្តិសុខសាធារណៈបានរកឃើញថា គ្រាប់កូឡាជែនក្លែងក្លាយ ហើយមានផ្ទុកសារ ធាតុហាមឃាត់ដូចជា Sibutramine និង Phenolphthalein ជាសារធាតុគីមីដែលអាចបង្កបញ្ហា សរសៃឈាមបេះដូង សម្ពាធឈាមខ្ពស់ បញ្ហារំលាយអាហារ និងអាចសូម្បីតែមហារីក ។

ផលិតផលត្រូវបានគេអះអាងថា ត្រូវបានផលិតនៅរោងចក្រ ដែលទទួលបានការបញ្ជាក់ ពីការអនុវត្តផលិតកម្មល្អរបស់ឧស្សាហកម្ម Dan Phuong ទីក្រុងហាណូយ។ ក្រុមហ៊ុន ZuBu Trading and Service Company Ltd នៅទីក្រុងហូជីមិញ (ដឹកនាំជាផ្លូវការដោយម្តាយរបស់ Ngan) និងហាង ZuBu (ភ្ជាប់ជាមួយ Ngan ប៉ុន្តែបានចុះបញ្ជីស្របច្បាប់ក្រោមឈ្មោះរបស់អ្នកផ្សេង) ទទួលខុសត្រូវ ចំពោះគុណភាពផលិតផល និងការចែកចាយ។

ក្នុងអំឡុងពេលសាកសួរ នាង Ngan បាននិយាយថា នាងមិនស៊ាំនឹងនីតិវិធីច្បាប់ ហើយជឿជាក់លើក្រុមហ៊ុនផលិត ពីព្រោះពួកគេបានអះអាងថា មានទំនាក់ទំនងចាំ បាច់ដើម្បីធានាការអនុញ្ញាត និងការត្រួតពិនិត្យគុណភាពសម្រាប់គ្រាប់កូឡាជែន ។នាង Ngan បានទទូចថា នាងមិនបានដឹងថា ផលិតផលនេះបំពានច្បាប់ទេ ហើយពឹងផ្អែកលើឯកសារនិងវិញ្ញាបនប័ត្រ ដែលផ្តល់ដោយក្រុមហ៊ុនផលិត ៕

Most Popular

To Top