សិល្បៈ និង កម្សាន្ត

ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែល​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​តន្ត្រី​របស់ខ្លួន នឹង​សម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

ភ្នំពេញ៖ ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជា​ជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្រុកជាច្រើន នឹងសម្តែងជាមួយនិស្សិតតន្ត្រីខ្មែរនៅស្ទូឌីយ៉ូតន្ត្រីស្តង់ដារអន្តរជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលមានឈ្មោះហ្គុង ដែលមានទីតាំងនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko Cambodia នៅ​ខេត្ត​កំពង់ឆ្នាំងក្នុង​ខែ​ធ្នូនេះ។

ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំនិងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។

default

Music Matters Cambodia បានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំការប្រគុំតន្ត្រីនៅថ្ងៃទី ២ខែធ្នូនេះដែលPlanB គឺជាតួសំដែងដ៏សំខាន់មួយ។ ក្រុម Music Matters Cambodia បានមានប្រសាសន៍ថា៖​ ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមបេសកកម្មរបស់យើង ហើយយើងពិតមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រនិស្សិតតន្ត្រី​របស់ Smiling Gecko និងជាពិសេសក្រុមអ្នកដែលមានទេពកោសល្យសំដែង និងច្រៀង “Talent Team/Smiling Gecko Singers”។

PlanB ដែល​សរសេរនៅលើគណនី YouTube​ របស់ខ្លួនដោយមិនមានការដកឃ្លារវាងពាក្យ“Plan” និង “B” នោះទេ គឺជាក្រុមតន្រ្តីរ៉ុកដែលបង្កើតឡើងនៅដើមទសវត្សរ៍ទី ៨០ នៅទីក្រុង Adelaide នៃរដ្ឋ South Australia ដែលមានវត្ដមានព្រមគ្នាជាមួយក្រុមតន្រ្តីធំៗនៅពេលនោះដែលមានដូចជា The Eurogliders, Goanna, Pseudo Echo, Mondo Rock, The Models, John Paul Young & The Allniters។

ក្រុម​តន្ត្រី​នេះ​នឹងធ្វើការ​សម្តែង​ជាមួយ​សិស្ស​តន្ត្រី​ដែលជាសមាជិកនៃក្រុមចម្រៀងរបស់​ Smiling Gecko Cambodia នៅហ្វាមហៅស៍រីស្សត & ស្ប៉ានៅខេត្ត​កំពង់ឆ្នាំងនៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ។

Dr. h.c. Hannes Schmidដែលជាសហស្ថាបនិក Smiling Geckoមានប្រសាសន៍ថា៖ “PlanB គឺជាក្រុមតន្រ្តីរ៉ុកដែលមានថាមពល និងមានទេពកោសល្យខ្ពស់ ដែលបានក្លាយជាក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ ​ PlanB ក៏បានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រអង្គការនានា និងការដាក់បញ្ចូលទីតាំងដ៏ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួនដែលត្រូវបានចែកចាយជាអន្តរជាតិ។យើងពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​PlanB នឹងមកសម្ដែងនៅហ្គុង ដែលជាស្ទូឌីយ៉ូ​តន្ត្រី​អន្តរជាតិរបស់យើង។

ហ្គុង ដែលមានទីតាំងនៅក្នុងបរិវេណហ្វាមហៅស៍រីស្សត & ស្ប៉ាគឺជាមជ្ឈមណ្ឌលវប្បធម៌ដែលបានដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុនរចនា និងស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេសស្វីស atelier oï។ហ្គុង គឺជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកដែលរួមមានសាលប្រជុំដែលអាចទទួលភ្ញៀវបានរហូតដល់ ១៤០នាក់ និងក៏មានស្ទូឌីយោថតសំឡេងទំនើបស្តង់ដារអន្តរជាតិដែលធ្លាប់បម្រើដល់តន្ត្រីករល្បីៗអន្តរជាតិជាច្រើនរូប។ Smiling Gecko Cambodia សង្ឃឹម​ថា​ ហ្គុង នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះ ​និង​ភាព​ល្បីល្បាញ​ផ្នែក​វប្បធម៌​របស់​ខ្លួន​ឡើង​វិញ។​

វីដេអូតន្ត្រី និងតន្ត្រីរបស់ PlanB ដែលបង្ហាញប្រទេសកម្ពុជារួមមាន New Ways To Love You (https://www.youtube.com/watch?v=ruN03mOpEvY) និង Just Like Your Eyes (https://www.youtube.com/watch?v=o8Cjj5DWlrw)។

ហ្វាមហៅស៍រីស្សត & ស្ប៉ាកំពុងផ្តល់ជូនកញ្ចប់សំបុត្រចូលទស្សនាសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់មើលក្រុមតន្រ្តី PlanB សម្តែងបទទាំងនេះ និងបទជាច្រើនទៀតនៅហ្គុងនៅថ្ងៃទី២ ខែធ្នូ៖​​​

  • សំបុត្រចូលទស្សនាការប្រគុំតន្ត្រី – ១០ ដុល្លារ សម្រាប់ម្នាក់​
  • សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំ​ភេសជ្ជៈគ្មានដែនកំណត់ ៤០ ដុល្លារសម្រាប់ម្នាក់
  • អាហារពេលល្ងាច៣វគ្គដែលផ្ដល់ជូនដោយ​ភោជនីយដ្ឋានហ្វាមហៅស៍ សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំ​ភេសជ្ជៈគ្មានដែនកំណត់ ៦៥​ ដុល្លារ សម្រាប់ម្នាក់
  • អាហារវិចិត្រពេលល្ងាច៤វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋាន អ៊ុន សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ ១២០ ដុល្លារ សម្រាប់ម្នាក់

កញ្ចប់សេវាកម្មចំនួន ៣៖ សម្រាប់អាហារពេលល្ងាចដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ និងការស្នាក់នៅមួយយប់

  • Deluxe Room អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -២៨០ ដុល្លារ
  •  Premium Room ​អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣១០​​ ដុល្លារ
  • Luxury Suite​ អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣៦០​ ដុល្លារ
  • (ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)

កញ្ចប់សេវាកម្មចំនួន ៤៖ សម្រាប់អាហារវិចិត្រពេលល្ងាច​ និងការស្នាក់នៅមួយយប់

  • Deluxe Room អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣៩០ ដុល្លារ
  • Premium Room  អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៤២០​ ដុល្លារ
  • Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៤៧០​​ ដុល្លារ
  • (ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)

អំពី SMILING GECKO និងហ្វាមហៅស៍រីស្សត & ស្ប៉ា

អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ លោកវេជ្ជបណ្ឌិត Hannes បាន​ជួប​នឹង​អតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ២០១៤)។

ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេ​បាន​ចាប់​ផ្តើម​ដាំដុះ​វា​ភ្លាមៗ ដោយ​តាំង​លំនៅ​ជា​ក្រុម​គ្រួសារ​ពី​តំបន់​អនាធិបតេយ្យ​ក្នុង​រាជធានី​នៅ​ទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។ 

សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ដែលទីនោះមានសាលារៀនភាសា ហ្វាមហៅស៍រីស្សត & ស្ប៉ា កសិដ្ឋាននិងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង “ហ្គុង” ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។   

 បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យហ្វាមហៅស៍រីស្សត & ស្ប៉ា ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯងដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន។

Most Popular

To Top