សិល្បៈ និង កម្សាន្ត

កញ្ញាឯកចក្រវាល​ ម៉ិកស៊ិក Fatima Bosch ចាកចេញពីកម្មពិធីទំាំងទឹកភ្នែក បន្ទាប់ពីមានបញ្ហាជាមួយប្រធាន MGI  មិនព្រមចែករម្លែក ការបង្ហោះគាំទ្រ ប្រទេសថៃ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កញ្ញាឯកចក្រវាលប្រទេសម៉ិកស៊ិកឆ្នាំ ២០២៥ នាង Fatima Bosch បានចាកចេញពីកម្មវិពិធី ដោយទឹកភ្នែកកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានលោក Nawat Itsaragrisil ប្រធាន Miss Grand International (MGI) ស្តីបន្ទោស ។

ការប្រឈមមុខដាក់គ្នានេះ បានកើតឡើងនៅពេលលោក Itsaragrisil បានសួរចម្លើយបេក្ខជនជាច្រើន ចំពោះការបដិសេធមិនថតរូបផ្សព្វផ្សាយ ជាមួយអ្នកឧបត្ថម្ភ ។ បន្ទាប់មកលោកបានហៅនាង Bosch ជាពិសេស ដោយចោទប្រកាន់នាងថា មិនបានចែករម្លែកការបង្ហោះ គ្រប់គ្រាន់អំពីប្រទេសថៃ និងបានបង្ហាញថា នាយកជាតិរបស់នាង បានណែនាំនាងកុំឲ្យធ្វើដូច្នេះ ។

នាង Bosch បានព្យាយាមពន្យល់ខ្លួនឯង ប៉ុន្តែលោក Itsaragrisil បានរំខាន ដោយបញ្ជាឲ្យនាងអង្គុយចុះ និងហៅសន្តិសុខមក។ ឈុតឆាកដ៏តានតឹងនេះ បានធ្វើឲ្យបេក្ខជន ជាច្រើនមានការរំជើបរំជួល អ្នកខ្លះបានក្រោកឈរឡើង ហើយដើរចេញ។ លោក Itsaragrisil បាននិយាយថា ប្រសិនបើអ្នកណាចង់បន្តការប្រកួត សូមអង្គុយចុះ។

នាង Bosch បានចាកចេញពីបន្ទប់ទាំងទឹកភ្នែក ហើយត្រូវបានលួងលោមដោយបវរកញ្ញាអ៊ីរ៉ាក់។ ក្រោយមក នាងបានប្រាប់អ្នកយកព័ត៌មានថា លោក Itsaragrisil បានធ្វើការកត់សម្គាល់ដែលប្រមាថ ហើយបានបញ្ជាឲ្យនាងនៅស្ងៀមដោយគ្មានការពន្យល់។ នាងបានបន្តថា ពិភពលោកត្រូវឃើញរឿងនេះ ពីព្រោះយើងជាស្ត្រីដែលមានអំណាច ហើយនេះគឺជាវេទិកាសម្រាប់សំឡេងរបស់យើង ហើយគ្មាននរណាម្នាក់អាចបិទសំឡេងរបស់យើងបានទេ ។ នាងបានបន្ថែមថា នាងស្រឡាញ់ប្រទេសថៃ ហើយបានបដិសេធថាមិនមានជម្លោះផ្ទាល់ខ្លួនជាមួយអ្នករៀបចំកម្មវិធីនោះទេ។

បវរកញ្ញាចក្រវាល Victoria Theilvig នៃប្រទេសដាណឺម៉ាក បានចូលរួមក្នុងការដើរចេញជាមួយបេក្ខនារីជាច្រើននាក់ផ្សេងទៀត ហើយបាននិយាយថា នាងមិនអាចទទួលយកអាកប្បកិរិយាមិនគោរពរបស់លោក Itsaragrisil ចំពោះបវរកញ្ញាម៉ិកស៊ិកបានឡើយ៕

Most Popular

To Top